រំជួលចិត្តណាស់! ទោះអស់ជីវិតក្តី តែក្តីបំណងចុងក្រោយផ្តាំសុំឱ្យពុកម៉ែត្រូវគ្នាវិញ មិនចង់ឃើញរស់នៅឆ្ងាយគ្នាគ្មានសុភមង្គល
ជារឿងដ៏គួរឱ្យសោកសង្រេង និង រំជួលចិត្ត បុរសសង្ហាមួយរូបបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេង បន្សល់នូវសំបុត្រចុងក្រោយជូនក្រុមគ្រួសារគួរឱ្យអាល័យបំផុត ធ្វើឱ្យមហាជននាំគ្នាសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារសព។
មុននឹងបញ្ចប់ជីវិត ចាកចោលក្រុមគ្រូសាររបស់ខ្លួន ជនរងគ្រោះដែលមានឈ្មោះ មនោរម្យ មានអាយុ ២២ ឆ្នាំ បានសរសេរសំបុត្រចុងក្រោយជូនក្រុមគ្រួសារជា ពិសេសគឺឪពុកម្ដាយរបស់ខ្លួន ដោយដង្ហើយឱ្យមករួមរស់ជាមួយគ្នាវិញថា ៖ «លិខិតរបស់កូនជាលើកចុងក្រោយ! ខ្ញុំបាទ មនោរម្យ សូមលាពុកម៉ែ បងមុំ បងរ៉ា បងឌី និង ក្មួយជាទីស្រឡាញ់ កូនសូមលាទៅវិញហើយ ព្រោះកូនអស់កម្ម និងអស់បុណ្យហើយត្រឹមអាយុ ២២ ឆ្នាំនេះ ក្នុងចិត្តរបស់កូនចង់ឱ្យពុកម៉ែត្រូវគ្នាវិញ កូនមិនចង់ឃើញពុកម៉ែនៅឃ្លាតឆ្ងាយពីគ្នាអ៊ីចឹងទេ កូនចង់ឱ្យពុកម៉ែនៅជុំគ្នាវិញ ខ្ញុំចង់ឃើញបងស្រី បងមុំ គោរពម៉ែគោរពពុក ព្រោះគាត់ចាស់ៗហើយ ត្រូវស្រឡាញ់ និង មើលថែគាត់ផង។ បងប្រុសទី ២ បងរ៉ា រាល់ថ្ងៃនេះប្អូនឃើញបងហត់ណាស់ ប្អូនអាណិតបងណាស់ បងត្រូវចេះមើលថែសុខភាពផង។ បងប្រុសទី ៣ បងឌី ប្អូនចង់ឱ្យបងមកលេងពុកម៉ែ ឬ ខលមកគាត់សួរសុខទុក្ខ នៅពេលដែលបងទំនេរពីការងារ ព្រោះបងនៅឆ្ងាយជាងគេ។ ចំណែកក្មួយៗពេលទំនេរ មកជួយលក់ដូរតាផង ព្រោះពូមិនបាននៅក្បែរគាត់ទៀតទេ…»។
អ្វីដែលកាន់តែធ្វើឱ្យក្រុមគ្រួសារ និង សាច់ញាតិរំជួលចិត្ត មិនដាច់អាល័យទៀតនោះ គឺជនរងគ្រោះវ័យ ២២ ឆ្នាំ បានបង្ហោះ Story ថា ៖ «គេមកយកខ្ញុំហើយ អស់បុណ្យ និង អស់កម្មត្រឹមនេះហើយ» ព្រមទាំងបានបន្សល់ទុកនូវសំបុត្រមួយច្បាប់បិទជាប់នៅលើផ្ទាំងកញ្ចក់ មុនពេលដែលខ្លួនបញ្ចប់ជីវិត ដែលមានអត្ថន័យថា ៖ «ពុកម៉ែ កូនស្លាប់ហើយ សពរបស់កូននៅក្រោមសាទែនទឹកធំក្រោយផ្ទះម៉ែ ហើយកូនបានបន្សល់ទុកលិខិត និង វីដេអូ នៅលើគ្រែក្នុងបន្ទប់។ កូនលាពុកម៉ែ និង បងៗត្រឹមហ្នឹងហើយ។ ឱ្យកូនសូមទោស ព្រោះកូនដល់អាយុ ដែលត្រូវទៅវិញហើយ»៕