ធ្វើចិត្តម្ដេចបាន! នៅសុខៗកូនជាទីស្រឡាញ់សរសេរសំបុត្រប្រាប់ថា កូនស្ល-ា.-ប់ហើយ ស-ពកូននៅក្រោមសាទែនទឹកក្រោយផ្ទះម៉ែ
ជារឿងដ៏គួរឱ្យសោកសង្រេង និង រំជួលចិត្ត ដោយបុរសសង្ហាវ័យក្មេងមួយរូបបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៣ បន្សល់នូវសំបុត្រចុងក្រោយជូនក្រុមគ្រួសារគួរឱ្យអាល័យបំផុត ធ្វើឱ្យមហាជននាំគ្នាសម្ដែងការសោកស្ដាយ និង ចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារសព។
មុននឹងបញ្ចប់ជីវិតចាកចោលក្រុមគ្រូសាររបស់ខ្លួន ជនរងគ្រោះដែលមានឈ្មោះ មនោរម្យ ដែលមានអាយុ ២២ ឆ្នាំ បានបង្ហោះ Story ថា ៖ «គេមកយកខ្ញុំហើយ អស់បុណ្យ និង អស់កម្មត្រឹមនេះហើយ»។
អ្វីដែលកាន់តែធ្វើឱ្យក្រុមគ្រួសារ និង សាច់ញាតិរំជួលចិត្ត មិនដាច់អាល័យទៀតនោះ គឺជនរងគ្រោះវ័យ ២២ ឆ្នាំ បានបន្សល់ទុកនូវសំបុត្រពីរសន្លឹង ដោយក្នុងនោះមានមួយសន្លឹកបានសរសេរបិទជាប់នៅលើផ្ទាំងកញ្ចក់ មុនពេលដែលខ្លួនបញ្ចប់ជីវិត ដែលមានអត្ថន័យថា ៖ «ពុកម៉ែ កូនស្លាប់ហើយ សពរបស់កូននៅក្រោមសាទែនទឹកធំក្រោយផ្ទះម៉ែ ហើយកូនបានបន្សល់ទុកលិខិត និង វីដេអូ នៅលើគ្រែក្នុងបន្ទប់។ កូនលាពុកម៉ែ និង បងៗត្រឹមហ្នឹងហើយ។ ឱ្យកូនសូមទោស ព្រោះកូនដល់អាយុ ដែលត្រូវទៅវិញហើយ»។
សូមបញ្ជាក់ផងដែរថា ការស្លាប់របស់បុរសរូបនេះ ត្រូវបានបង្ហោះដោយគណនីមួយមានឈ្មោះ Jee Nan ដែលបានពោលទាំងសោកសង្រេងថា ៖ «បងប្រុសអើយ ហេតុអ្វីបងត្រូវជួបរឿងបែបនេះ ប្អូនសឹងតែមិនជឿទេ។ ទាំងអ៊ំប្រុសអ៊ំស្រី បងប្អូនយើងទាំងអស់ទទួលយកអត់បានទេ ហេតុអ្វីមនុស្សល្អត្រូវមកជួបរឿងបែបនេះ។ Rip my brother Pen Monorom 25.06.2023»៕