ព្រះអើយ! មុនបញ្ចប់ជីវិត បង្ហោះ Story ថាគេមកយកហើយ និង ទុកសំបុត្រចុងក្រោយ ២ សន្លឹកជូនគ្រួសារ អានរួចទឹកភ្នែកហូរមិនដឹងខ្លួន
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង នាំគ្នាសម្ដែងក្ដីសោកស្ដាយ និង ចូលរួមរំលែកទុក្ខយ៉ាងខ្លាំង ចំពោះករណីយុវជនសង្ហាវ័យ ២២ ឆ្នាំមួយរូប បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយបានបន្សល់នូវសំបុត្រចុងក្រោយជូនក្រុមគ្រួសារ គួរឱ្យអាល័យបំផុត។
ការស្លាប់របស់យុវជនវ័យក្មេងរូបនេះ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះ Jee Nan ដែលបានពោលទាំងសោកសង្រេងថា ៖ «បងប្រុសអើយ ហេតុអ្វីបងត្រូវជួបរឿងបែបនេះ ប្អូនសឹងតែមិនជឿទេ។ ទាំងអ៊ំប្រុសអ៊ំស្រី បងប្អូនយើងទាំងអស់ទទួលយកអត់បានទេ ហេតុអ្វីមនុស្សល្អត្រូវមកជួបរឿងបែបនេះ។ Rip my brother Pen Monorom 25.06.2023»។
យ៉ាងណាមិញ មុនបាត់បង់ជីវិត ជនរងគ្រោះបានបង្ហោះ Story ថា ៖ «គេមកយកខ្ញុំហើយ អស់បុណ្យ និង អស់កម្មត្រឹមនេះហើយ» ព្រមទាំងសរសេរអក្សរបិទលើផ្ទាំងកញ្ជាក់ប្រាប់គ្រួសារទៀតថា ៖ «ពុកម៉ែ កូនស្លាប់ហើយ សពរបស់កូននៅក្រោមសាទែនទឹកធំក្រោយផ្ទះម៉ែ ហើយកូនបានបន្សល់ទុកលិខិត និង វីដេអូ នៅលើគ្រែក្នុងបន្ទប់។ កូនលាពុកម៉ែ និង បងៗត្រឹមហ្នឹងហើយ។ ឱ្យកូនសូមទោស ព្រោះកូនដល់អាយុដែលត្រូវទៅវិញហើយ»៕