កក្រើកហើយ! ប្រធាន UFC ត្រៀមធ្វើការប្រកួតធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត រវាង Elon Musk និង Mark Zuckerberg
យោងតាមបទសម្ភាសរបស់ TMZ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា លោក Dana White ដែលជាប្រធាន UFC បាននិយាយថា គាត់ចំណាយពេលមួយម៉ោងកន្លះនិយាយទូរស័ព្ទ ជាមួយនឹងមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ពិភពលោកទាំងពីរ គឺ លោក Elon Musk និង លោក Mark Zuckerberg។
លើសពីនេះ លោក Dana White បានដឹងទៀតថា មហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ពិភពលោកទាំងពីរ មិនបាននិយាយលេងសើចនោះទេ អំពីការប្រកួតនៅក្នុងសង្វៀន ហើយការស្នើសុំលើប្រកួតនេះ បានកើតចេញពីជម្លោះទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ពួកគេ។
ជាមួយគ្នានោះដែរ ប្រធាន UFC រូបនេះក៏បាននិយាយបន្ថែមទៀតថា៖ «រឿងមួយនេះនឹងក្លាយជាការប្រកួតដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តពិភពលោក អាចនឹងបំបែកកំណត់ត្រាដែលអ្នកគាំទ្រកំពុងរង់ចាំមើលការប្រកួតនេះ។ តើអ្នករាល់គ្នាចង់ឃើញទេ»៕