ចេះធ្វើទីផ្សារទាំងក្មេង! ម៉ែឱ្យមកជួយលក់ខ្ទឹម ពួយបកសម្បកខ្ទឹមម៉ែចេញ ហើយគូរមុខឃ្យូតៗ ឡើងអ្នកទិញសរសើរ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Douyin ប្រទេសចិន ក្រោយមានករណីវិចិត្រករវ័យក្មេងលាក់មុខមកលក់ខ្ទឹមនៅផ្សារ តែទេពកោសល្យរបស់នាងត្រូវបានមហាជនមើលឃើញហើយកោតសរសើរមិនដាច់ពីមាត់។
ហេតុការណ៍នេះ បានកើតឡើងនៅឯប្រទេសចិន ដោយបានបង្ហោះវីដេអូអមដោយសារថា ៖ «ស្រឡាញ់ការគូរគំនូរ តែទំនេរម៉ែហៅមកជួយលក់ខ្ទឹម ប៉ុន្ដែនៅតែមិនអាចលាក់បាំងទេពកោសល្យរបស់នាងបាន»។
បន្ថែមពីនេះ គេបានរកឃើញថា ទេពកោសល្យគូររូបឃ្យូតៗរបស់ក្មេងស្រីនេះ ត្រូវបានទទួលការកោតសរសើរពីសំណាក់អ្នកទិញ និង មហាជនជាច្រើន ដោយអ្នកខ្លះបានបញ្ចេញមតិថា ៖ «សង្ឃឹមថាឪពុកម្ដាយនាងនឹងបញ្ជូននាងទៅរៀនផ្នែកគំនូរដើម្បីអភិវឌ្ឍន៍ទេពកោសល្យនេះ», «មានគំនិតច្នៃប្រឌិតណាស់ ឃើញបែបនេះចង់ទិញមកតាំងលម្អ មិនចង់យកមកធ្វើម្ហូបសោះ»៕