ភ្ញាក់ផ្អើល! នាវាមុជទឹកដឹកភ្ញៀវទៅមើលខ្មោចកប៉ាល់ទីតានិច ឥលូវបាត់ខ្លួនទាក់ទងលែងបាន
នាវាមុជទឹកមួយគ្រឿង បានបាត់ខ្លួនទាក់ទងលែងបាន ខណៈដឹកភ្ញៀវទេសចរចុះក្នុងមហាសមុទ្រអាត្លង់ទិច ដើម្បីទស្សនាបំណែកសពនៃកប៉ាល់យក្សទីតានិច។
កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ មន្ត្រីឆ្មាំនៃឈូងសមុទ្រសហរដ្ឋអាមេរិក (US Coast Guard) បានប្រកាសថា ដំណើរការចុះរុករក និង សង្គ្រោះ កំពុងតែធ្វើឡើង ក្រោយនាវាមុជទឹកដឹកភ្ញៀវទេសចរមួយគ្រឿង បានបាត់ខ្លួន អំឡុងពេលមុជចុះទៅមើលបំណែកកប៉ាល់ទីតានិច នៅបាតមហាសមុទ្រអាត្លង់ទិច។
នាវាមុជទឹក ដែលដំណើរការដោយក្រុមហ៊ុន OceanGate Expeditions បានដឹកអ្នកដំណើរសរុបទាំងអស់ ៥ នាក់ ដោយក្នុងនោះរួមមានមហាសេដ្ឋីសញ្ជាតិអង់គ្លេស Hamish Harding និង នាយកប្រតិបត្តិក្រុមហ៊ុនមួយ លោក Stockton Rush ផងដែរ។
តាមសារព័ត៌មាន Dailymail បានឱ្យដឹងថា នាវាមុជទឹកនេះ បានមុជចុះក្នុងសមុទ្រនៅវេលាម៉ោងប្រមាណ ៤ ព្រឹកថ្ងៃទី ១៨ ខែមិថុនា ប៉ុន្តែបានបាត់ការទាក់ទងគ្នាជាមួយកប៉ាល់មេ MV Polar Prince រយៈពេល ១ ម៉ោង ៤៥ នាទី រហូតដល់ពេលនេះ។
គួរឱ្យដឹងថា នាវានោះដែរ មានអុកស៊ីហ្សែនគ្រប់គ្រាន់សម្រាប់បន្តនៅក្រោមសមុទ្រនេះ ត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២២ ខែមិថុនា ខាងមុខនេះប៉ុណ្ណោះ៕
ប្រភព៖ Dailymail