ផ្អើលនៅថៃ! ឥទ្ធិពលរញ្ជួយដីមួយបានកើតឡើងនៅបាងកក មនុស្សម្នាស្លន់ស្លោ នាំគ្នារត់ចេញពីអគារព្រាត
កាលពីព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៩ និង ០០ នាទី មានករណីរញ្ជួយដីកម្រិតស្រាលនៅទីក្រុងបាងកក ដែលធ្វើឱ្យមានការផ្អើលឆោឡោទាំងសិស្ស បុគ្គលិក និង អ្នកដំណើរជាច្រើនឱ្យរត់ចេញពីអគារស្វែងរកទីតាំងសុវត្ថិភាព។
យោងតាមការរាយការណ៍បឋមបានឱ្យដឹងថា ការរញ្ជួយដីនេះ អាចជះឥទ្ធិពលមកពីករណីរញ្ជួយដីនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា កម្រិត ៦.០ វ៉ិចទ័រ ហើយមានជម្រៅ ១០ គីឡូម៉ែត្រ ដែលធ្វើឱ្យរាលដាលដល់ខេត្តជិតៗ និង ទីក្រុងបាងកកផងដែរ។
យ៉ាងណាមិញ មកទល់ពេលនេះមិនទាន់មានអ្នកជំនាញ ឬ អាជ្ញាធរណាចេញបញ្ជាក់ពីករណីខូចខាត ឬ គ្រោះថ្នាក់ណាមួយនោះឡើយ ហេតុដូចនេះសូមរង់ចាំការរាយការណ៍លម្អិតបន្ថែមនាពេលក្រោយ៕