នៅសៀងហៃ ឱ្យលុយដល់ពលរដ្ឋណាស្ម័គ្រប្រើប្រាស់ភ្លើងមិនចំម៉ោងមមាញឹកដែលគេប្រើប្រាស់ច្រើន
នារដូវក្ដៅនេះ បណ្ដាប្រទេស ឬ តំបន់ដែលកំពុងប៉ះពាល់ដោយរលកកម្ដៅខ្លាំង ក៏កំពុងតែប្រឈមមុខនឹងការកើនការប្រើប្រាស់អគ្គិសនីខ្ពស់ លើសអត្រាដែលកំណត់។ យ៉ាងណាមិញ នៅក្រុងសៀងហៃ រដ្ឋាភិបាលបានកើតចេញគម្រោងថ្មីមួយ ដោយធ្វើការផ្ដល់ជូនជាថវិកាវិញដល់ពលរដ្ឋណា ព្រមស្ម័គ្រប្រើប្រាស់ភ្លើងផុតម៉ោងដែលមមាញឹកខ្លាំង។
ជាក់ស្ដែង កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ Zheng Qingrong ប្រធាននាយកដ្ឋានគ្រប់គ្រងតម្រូវការអគ្គិសនី ប្រចាំ Shanghai National Grid Marketing Service Center បានថ្លែងប្រាប់សារព័ត៌មាន Sixth Tone ថា ក្រុង សៀងហៃ នឹងធ្វើការផ្ដល់ប្រាក់ដល់ពលរដ្ឋ ដែលព្រមប្រើប្រាស់ភ្លើងក្រៅម៉ោងមមាញឹកខ្លាំង។
ក្នុងគម្រោងថ្មីនេះដែរ បើតាមទិន្នន័យប្រើប្រាស់អគ្គិសនីកាលពីឆ្នាំមុនៗ គេរំពឹងថា ផ្ទះពលរដ្ឋនីមួយៗនឹងសន្សំបាន ៣ យ័ន (០.៤២ ដុល្លារ) ក្នុងមួយគីឡូវ៉ាត់ម៉ោង ក្នុងម៉ោងដែលមមាញឹក និង សន្សំបានចំនួន ១.២ យ័នក្នុងមួយគីឡូវ៉ាត់ម៉ោង អំឡុងពេលម៉ោងដែលមិនសូវប្រើប្រាស់៕