(វីដេអូ) ឈប់យល់ច្រឡំទៀត! បង្ហាញមុខបងប្អូនបង្កើតរបស់អន្ទិត សាន សុជា មានទាំងស្រី និង ប្រុសសរុប ៨ នាក់
ចាប់តាំងពីលោកគ្រូ សាន សុជា អតីតព្រះភិក្ខុ វជិរប្បញ្ញោ បានលាចាកសិក្ខាបទ ត្រឡប់មកប្រើប្រាស់ជីវិតជាគ្រហស្ថវិញ ឃើញថាមានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបញ្ចេញយោបល់សោកស្ដាយជាពន់ពេក ហើយទន្ទឹមនឹងនោះក៏មានមតិជាច្រើនងឿងឆ្ងល់ថា តើមូលហេតុអ្វីបានជាម្ចាស់គ្រូលាចាកសិក្ខាបទដូច្នេះ។
ចំពោះចម្លើយដែលលោកគ្រូ សាន សុជា ឆ្លើយតបទៅនឹងសំណួររាប់រយរាប់ពាន់ពាក់ព័ន្ធនឹងមូលហេតុនៃការសឹកនេះ គឺលោកគ្រូបានត្រឹមមានប្រសាសន៍យ៉ាងខ្លីថា «ចង់សឹក» តែប៉ុណ្ណោះ។ ដ្បិតថាសំណួរដ៏ពេញនិយមមួយនេះ លោកគ្រូ សាន សុជា បានឆ្លើយម្ដងហើយម្ដងទៀតក៏ពិតមែន ប៉ុន្ដែក៏នៅតែមានមហាជនមួយចំនួនលើកឡើងថា លោកគ្រូអាចនឹងសឹករៀបការភរិយាជាដើម។
ចំណាប់អារម្មណ៍ទៅលើរឿងរ៉ាវជីវិតឯកជនបន្ទាប់ពីលាចាកសិក្ខាបទរបស់លោកគ្រូ សាន សុជា នៅតែត្រូវបានមហាជនតាមដានមិនជិនណាយដដែល ជាពិសេសពេលលោកគ្រូ បង្ហាញសកម្មភាពជិតដិតនឹងនារីភេទ តែងមានការលើកឡើងថា លោកគ្រូអាចនឹងត្រៀមខ្លួនរៀបការភរិយាឆាប់ៗមិនខាន។
ប្រធានបទមួយនេះកាន់តែងក្ដៅគគុក និង ត្រូវបានមហាជនជាច្រើននាំគ្នាជជែកវែកញែកព្រោងព្រាត រាល់ពេលលោកគ្រូ សាន សុជា បង្ហោះរូបភាពស្និទ្ធស្នាលនឹងនារីដ៏ស្រស់ស្អាត បើទោះជាពេលខ្លះលោកគ្រូងបង្ហោះរូបជាមួយនឹងប្អូនស្រីបង្កើតក៏ដោយ។
យ៉ាងណាថ្មីៗនេះ រូបថតបង្ហាញមុខបងប្អូនបង្កើតរបស់លោកគ្រូ សាន សុជា ក៏ត្រូវបានមហាជនផ្ទុះការចែករំលែកជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះ លោកគ្រូ សាន សុជា មានបងប្អូនបង្កើតចំនួន ៨ នាក់ ដោយលោកគ្រូជាកូនប្រុសទី ២៕