ចាប់កូនកំលោះផ្អោបនឹងដើមឈើ ព្រោះរៀបការជិតចប់ពិធីហើយសុំថ្លៃបណ្ណាការឈប់ការវិញ
ផ្ទុះការភ្ញាក់ផ្អើលពេញប្រព័ន្ធអ៊ីនធឺណេត ក្រោយមានករណីគ្រួសារកូនក្រមុំខឹងកូនកំលោះ ចាប់ចងនឹងដើមឈើ ព្រោះតែរៀបការជិតចប់ពិធីទៅហើយស្រាប់តែទារថ្លៃបណ្ណាការ ប្ដូរចិត្តឈប់រៀបការវិញ។
ហេតុការណ៍នេះបានកើតឡើងនៅឯតំបន់ Pratapgarh រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ដោយកូនកំលោះឈ្មោះថា Amarjeet Verma ចំណែកកូនក្រមុំឈ្មោះ Mala បានរៀបការនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ពេលជិតចប់កម្មវិធី ស្រាប់តែមិត្តភក្តិកូនកំលោះក៏បានទាស់ពាក្យសម្ដីជាមួយគ្រួសារកូនក្រមុំ ហើយកូនកំលោះទៀតសោតបែរជាខឹង ហើយប្រកាន់ជំហរនៅខាងមិត្តភក្តិ ថែមទាំងទាមទារថ្លៃបណ្ណាការពីក្រុមគ្រួសារកូនក្រមុំវិញ ប្រាប់ថាសុំលុបពិធីចោល។
ដោយមិនអាចទ្រាំទ្រនឹងចរិតកូនកំលោះបាន ក៏មានការឈ្លោះវាយគ្នាមួយប្រាវ មុននឹងគ្រួសារកូនក្រមុំចាប់កូនកំលោះចង ចំណែកមិត្តភក្តិរត់បាត់ ហើយបន្ដកម្មវិធីរហូតដល់ចប់ដោយមិនមានការសងថ្លៃបណ្ណាការ៕