អ្នកចូលចិត្តសត្វត្រូវម៉ាច់! បុរសម្នាក់ប្រកាសរើសអ្នកមើលថែឆ្មា ៣៤ ក្បាល មួយអាទិត្យបើកលុយបាន ២០០ ដុល្លារ
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Tiktok ក្រោយមានករណីបុរសល្បីឈ្មោះក្នុងពិភពអនឡាញថៃម្នាក់ បានប្រកាសជ្រើសរើសអ្នកចិញ្ចឹមមើលថែសត្វឆ្មា ចំនួន ៣៤ ក្បាល ដែលសុទ្ធសឹងជាឆ្មាពូជបរទេស ហើយត្រូវការមើលថែដោយយកចិត្តទុកដាក់។
តាមសេចក្តីរៀបរាប់បានឱ្យដឹងថា៖ «ខ្ញុំត្រូវការជ្រើសរើសអ្នកមើលថែឆ្មាម្នាក់ ជ្រើសពិតមែនមិនមែនលេងសើចទេ ដោយមើលថែឆ្មាពូជបរទេសចំនួន ៣៤ ក្បាល ហើយមានប្រាក់ឈ្នួល ៧ ០០០ បាត (ប្រមាណ ២០០ ដុល្លារ) ក្នុងមួយសប្ដាហ៍ និងមានអត្ថប្រយោជន៍ច្រើនផ្សេងទៀត»។
«ក្រៅពីប្រាក់ឈ្នួលប្រចាំសប្ដាហ៍ អ្នកនឹងមានរថយន្តទំនើបបើកបរជូនដំណើរទៅមក ជាពិសេសនៅពេលត្រូវជូនសត្វឆ្មា ទៅជួបពេទ្យ។ មានកាតឥណទានសម្រាប់ចាយចំនួន ៥០ ០០០ បាតក្នុងមួយខែ (ប្រមាណ ១ ៤០០ ដុល្លារ) និងមានផ្ទះឯកជនផ្ទាល់ខ្លួនមានរបងមានសុវត្ថិភាព សម្រាប់ឱ្យស្នាក់នៅផងដែរ»៕