ចែកគ្នាដឹង! ក្រសួងសុខាភិបាលប្រកាសប្រមូលថ្នាំលើសឈាម ២ មុខ ដែលមានលេខឡូត៍នេះ ក្រោយរកឃើញធ្លាក់គុណភាព
តាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ បានប្រកាសស្តីពីការប្រមូលត្រឡប់មកវិញនូវឱសថឈោ្មះ ADIPIN 10 ចំនួន ១ ឡូត៍ និង AMLOCOR- 10 ចំនួន ១ ឡូត៍ បានធ្លាក់គុណភាព (ធ្លាក់ Dissolution Test)។
ក្នុងនោះ លេខឡូត៍នៃឱសថ ២ មុខ ខាងលើ ដែលបានបានធ្លាក់គុណភាព (ធ្លាក់ Dissolution Test) រួមមាន ៖ ADIPIN: 10 Box/10×10 Tablets ចំនួន ១ ឡូត៍ ដែលមានលេខឡូត៍ T1118 និង AMLOCOR-10 Box/3×10 Tablets មានលេខឡូត៍ B131J006។ ដោយឡែក ចំពោះឱសថ ADIPIN 10 និង AMLOCOR- 10 ដែលមានលេខឡូត៍ផ្សេងពីនេះ មិនមានការប៉ះពាល់ដល់គុណភាពឡើយ។
សូមអាមសេចក្តីជូនព័ត៌មានខាងក្រោម៖