កុំឱ្យកូនសិស្សអផ្សុក គ្រូដាក់មេរៀនផាត់មុខធ្វើ ម្នាក់ៗពួយអស់ដៃផាត់ពណ៌ដិតៗ លទ្ធផលស្អាតក្រៃ
គ្រូនៅសាលារៀនមួយកន្លែងនាប្រទេសថៃ នឹកឃើញក្រែងសិស្សស្រីៗអផ្សុកបានឱ្យរៀនផាត់មុខខ្លួនឯង តែម្នាក់ៗពួយមួយអស់ដៃ តប់ម្សៅយក តប់យក ឃើញលទ្ធផលហើយធ្វើឱ្យមហាជនទប់សំណើចមិនបាន។
វីដេអូសកម្មភាពផាត់មុខរបស់សិស្សស្រីៗទាំងនេះត្រូវបានផុសដោយគ្រូម្នាក់ ដែលក្នុងនោះបានឱ្យឃើញថា សិស្សម្នាក់ៗកំពុងតែញាប់ដៃញាប់ជើង ផាត់មុខតប់ម្សៅ ថែមក្រែមក្រហមឆ្អៅមិនចាញ់គ្នានោះទេ។ ក្រោយពីផាត់រួច លទ្ធផលស្នាដៃរបស់ម្នាក់ៗមើលទៅក៏មិនខុសគ្នាប៉ុន្មានដែរ គឺបបូរមាត់ក្រហមដិត ឯថ្ពាស់ក្រហមស្រស់ មើលទៅស្អាតម្យ៉ាងម្នាក់ ស្អាតបែបអ្នករៀនផាត់ដំបូងៗ។
យ៉ាងណាមិញ មហាជនជាច្រើនឃើញហើយពិតជាទប់សំណើចមិនបាននោះទេ ឯអ្នកខ្លះទៀតក៏សរសើរទៅគ្រូ ដែលចេះរកនឹកកុំឱ្យសិស្សអផ្សុក ឯងអ្នកខ្លះទៀតក៏សរសើរទៅកាន់សិស្ស ដែលចេះផាត់មុខខ្លួនឯង បើទោះជាមិនបានត្រឹមត្រូវ ឬ ស្អាតណាស់ណាក៏ដោយ៕