(វីដេអូ) នៅថៃ មានមនុស្សភពផ្កាយជិះយានគួរឱ្យស្រឡាញ់ពេញផ្លូវ ផ្អើលគេឯងនាំគ្នាភ្លឹកឈរមើលព្រាត
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញ TikTok នៅថៃ ក្រោយមានការថតបានវីដេអូមនុស្សភពផ្កាយជិះយានអវកាស ធ្វើដំណើរពេញដងផ្លូវ ដែលបង្កការភ្ញាក់ផ្អើលដល់មហាជន ជាពិសេសនៅលើប្រព័ន្ធអ៊ីនធឺណេត។
ហេតុការណ៍នេះ បានកើតឡើងនៅឯតំបន់ Ban Erawan ខេត្ត Loei ប្រទេសថៃ ដោយម្ចាស់គណនី TikTok ឈ្មោះថា @view_2499 និង @mammammosmos ជាអ្នកចែករំលែកវីដេអូអមដោយសារថា៖ «ជួប UFO នៅប្រទេសថៃ បើមិនបានឃើញផ្ទាល់ភ្នែកបែបមិនជឿទេ ហាសហា»។
យ៉ាងណាមិញ តាមពិតទៅ យានអវកាសដែលមនុស្សភពផ្កាយជិះនេះ គឺជាម៉ូតូដែលត្រូវបានកែច្នៃឡើងទេ ដោយវាមិនមែនជា UFO ពិតប្រាកដ ឬពពួកអេលៀនបានចុះមកផែនដីនោះឡើយ ហើយមកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណម្ចាស់យានជំនិះនេះនៅឡើយទេ៕