ប៉ាម៉ាក់សម័យថ្មីជះលុយជាង ៤ ពាន់ដុល្លារ ជួលឌីជេចាក់ភ្លេងដល់ថ្នាក់ ជប់លៀងឱ្យកូនឡើងថ្នាក់ទី ២ គ្រូ-សិស្សគ្រលែងគ្មានខ្វល់
មានរឿងរ៉ាវមួយកំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមនៅវៀតណាម ដោយសប្បាយចិត្តកូនបានឡើងថ្នាក់ថ្មី ឪពុកម្តាយលេងនាំគ្នាជះលុយជួលឌីជេមកចាក់ភ្លេងជប់លៀងដល់ក្នុងថ្នាក់ ទាំងកូនសិស្សទាំងគ្រូ រាំលេងគ្រលែងគ្មានខ្វល់។
តាមព័ត៌មានបានឱ្យដឹងថា ឌីជេស្រីស្រស់ស្អាតម្នាក់ ត្រូវបានគេជួលមកចាក់ភ្លេងនៅក្នុងថ្នាក់រៀនមួយកន្លែង ដែលបានតម្លៃខ្លួនរហូតដល់ទៅជាង ៤០០០ ដុល្លារឯណោះ។ អ្នកដែលជួលនោះ តាមពិតទៅជាអាណាព្យាបាលរបស់កូនសិស្សនៅក្នុងថ្នាក់រៀននោះផ្ទាល់នោះឯង គឺជួលមកដើម្បីចាក់ភ្លេងជប់លៀងបញ្ចប់ការសិក្សាថ្នាក់ទីមួយ ត្រៀមឡើងថ្នាក់ទីពីររបស់កូនៗ និង ជារង្វាន់ដែលម្នាក់ៗខំប្រឹងរៀន។
យ៉ាងណាមិញ ការចាក់ភ្លេងគឺចាក់តែបទទាក់ទងជាមួយនឹងការសិក្សារបស់ក្មេងៗប៉ុណ្ណោះ ហើយមើលទៅក្មេងៗពិតជាពេញចិត្តណាស់ ព្រោះម្នាក់ៗនាំគ្នារាំលេងមួយអស់ដៃ ឯអ្នកគ្រូៗ ព្រមទាំងអាណាព្យាបាលដែលបានមកចូលរួម ក៏បានលួចគ្រលែងតិចៗដែរ ពោលគឺបរិយាកាសសប្បាយរីករាយខ្លាំង។ ដោយឡែក មហាជនមួយចំនួនឃើញហើយក៏សរសើរអាណាព្យាបាលដែលចេះរកនឹកវិធីឱ្យកូនៗមានភាពសប្បាយរីករាយជុំគ្នា ឯអ្នកខ្លះទៀតក៏រិះគន់ថាជាសកម្មភាពមិនគប្បីនៅក្នុងថ្នាក់រៀនផងដែរ៕