ចូលរួមសោកស្តាយ! ឧកញ៉ា ចាយ ស៊ាងអ៊ី អតីតស្តេចស្រាថ្នាំបុរាណខ្មែរដ៏ល្បី ចាយ ស៊ាងអ៊ី ទទួលមរណភាពហើយ ក្នុងអាយុ ៩៤ ឆ្នាំ
នេះជាព័ត៌មានមួយយ៉ាងរំជួលចិត្ត ដោយឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី ដែលគេស្គាល់ជាអតីតស្ដេចស្រាថ្នាំបុរាណខ្មែរ បានទទួលមរណភាពហើយ កាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ នាវេលាម៉ោង ៣ និង ៤៥ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។
គួរបញ្ជាក់ដែរថា ឧកញ៉ាមហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអ៊ី ត្រូវបានក្រុមគ្រួសារតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានលេខ ៥៥ ផ្លូវ ៣០២ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយនឹងហែទៅបញ្ចុះនៅវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៦ និង ៣០ នាទីខាងមុខនេះ៕