(វីដេអូ) អាណិតណាស់! ទើបថ្នាក់ទី ២ ដាច់ចិត្តសុំច្បាប់គ្រូទាំងទឹកភ្នែក ទៅជួយលាងចានម្តាយតាមរោងការ ដើម្បីយកលុយមករៀន
នាពេលថ្មីៗនេះ ទាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក និង បណ្ដាញសង្គម TikTok មហាជនហាក់មានការចាប់អារម្មណ៍ជាខ្លាំងទៅលើការបង្ហោះមួយ ដែលបង្ហាញពីក្មេងប្រុសសិស្សបឋមម្នាក់មកសុំច្បាប់គ្រូទៅលាងចានឱ្យគេ ដើម្បីជីវភាព។
យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ក៏ដូចជា TikTok ឈ្នោះ ស៊ិន សាវន នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ នេះ បានឱ្យដឹងថា ក្មេងប្រុសម្នាក់ដែលជាសិស្សថ្នាក់ទី ២ មានអាយុ ១០ ព្រោះតែគ្រួសារមានជីវភាពខ្វះខាត បានមកសុំច្បាប់លោកគ្រូ ដើម្បីទៅជួយម្ដាយលាងចានឱ្យគេតាមរោងការ រោងបុណ្យ ដើម្បីបានប្រាក់យកមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្ដាញសង្គមទាំងហ្វេសប៊ុក ទាំង TikTok ក៏បានបញ្ចេញមតិរំជួលចិត្ត និង បង្ហាញក្ដីអាណិតដល់ក្មេងប្រុសម្នាក់នោះ ខណៈដែលអ្នកខ្លះទៀតក៏បានជួយជាថវិកាដល់ក្មេងនោះតាមរយៈម្ចាស់គណនីបង្ហោះសារ ដែលជាគ្រូបង្រៀនផ្ទាល់របស់ក្មេងប្រុសនោះ។
គួរបញ្ជាក់ដែរថា យោងតាមម្ចាស់គណនីបង្ហោះវីដេអូ បានសរសេរភ្ជាប់ថា សម្រាប់បងប្អូនដែលមានមេត្តា និង ចង់ជួយដល់គ្រួសាររបស់ប្អូនប្រុស សូត្រ សុខនឿន អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៣ ៣៩២ ០០៩ / ០៩៧ ៩៩៣ ៩២០០ និង តាមរយៈ ABA : ០០២ ៤៩១ ៥៨៨ ឬ អេស៊ីលីដា : ០៩៧ ៩៩៣ ៩២០០ ៕