ញញើតណាស់! ចែអំបិលម្ទេស យកកូនគោក្រហមរងាលស្ងោរចុចអំបិលម្ទេស ហូបខាំយកៗ ផ្ទុះការបញ្ចេញមតិព្រាត
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានទស្សនាវីដេអូថ្មីរបស់ ចែអំបិលម្ទេស ដោយបានយកកូនគោស្រស់ៗទៅស្ងោរយកទៅជ្រលក់អំបិលម្ទេសក្រហមច្រាល ខាំហូបជាមួយបន្លែយ៉ាងទំនង ផ្ទុះការបញ្ចេញមតិពេញបណ្ដាញសង្គម។
វីដេអូខាងលើនេះ ត្រូវបានបង្ហោះឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ នៅលើផេកឈ្មោះ Ms Jin Su របស់ ចែអំបិលម្ទេស ផ្ទាល់ ដោយមាតិកាវីដេអូនេះ បានបង្ហាញពីសកម្មភាពរបស់ ចែអំបិលម្ទេស យកកូនគោតូចស្រស់ៗក្រហមរងាល យកទៅស្ងោរជាមួយស្លឹកក្រូចសើចរំដេងគល់ស្លឹកគ្រៃ រួចជ្រលក់អំបិលម្ទេសផ្ទាប់ជាមួយបន្លែខាំយកៗ ធ្វើឱ្យអ្នកលេងហ្វេសប៊ុកនាំគ្នាចែករំលែក និង បង្ហាញការយល់ឃើញរៀងៗខ្លួន។
យ៉ាងណាមិញ កន្លងមកម្ចាស់ផេក Ms Jin Su ដែលតែងហៅខ្លួនឯងថា ចែអំបិលម្ទេស បានធ្វើឱ្យវីដេអូរបស់ខ្លួនសាយភាយទៅដល់ប្រទេសថៃ ដែលជាក់ស្ដែងមានស្ថាប័នសារព័ត៌មាន Amarin TV និង ឆានែល ข่าวช่องวัน បានយកវីដេអូហូបរបស់ប្លែកៗពីផេក Ms Jin Su ដែលមានមាតិកាប្លែកៗខុសគេ ដូចជាហូបស្បែកជើង និង ហូបកន្លាតឆៅ យកទៅធ្វើការចុះផ្សាយចេញជាព័ត៌មានផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ ៖