កំពុងកក្រើកនៅឥណ្ឌូនេស៊ី! ចាប់ខ្លួនអ្នកទេសចរដាណឺម៉ាកម្នាក់ ដែលទៅថតរឿងកូនជ្រូកនៅលើកោះបាលី
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ក្រោយមានករណីភ្ញៀវទេសចរជនជាតិដាណឺម៉ាកម្នាក់ ត្រូវប៉ូលិសឥណ្ឌូនេស៊ីចាប់ខ្លួន ដើម្បីបើកការស៊ើបអង្កេត ព្រោះតែថតវីដេអូអាសអាភាសនៅកោះបាលី បង្ហោះលើអ៊ីនធឺណេត។
វីដេអូដែលនាងបង្ហោះគឺជាវីដេអូដែលនាងមិនស្លៀកខោក្នុង ហើយលាត់សំពត់ និង ជើងឡើងបង្ហាញកេរ្តិ៍ភេទដាក់កាមេរ៉ា ខណៈពេលជិះម៉ូតូក្នុងនាមជាអ្នករួមដំណើរ។ ដោយវីដេអូនោះ គឺបានថតនៅពេលពាក់កណ្ដាលអធ្រាត្រ នៅឆ្នេរសមុទ្រភាគខាងលិចនៃកោះបាលី។
ប៉ូលិសបានចាប់អ្នកទេសចររូបនេះនៅអាកាសយានដ្ឋានអន្តរជាតិ Ngurah Rain ហើយបើកការស៊ើបអង្កេតស្វែងរកហេតុផល។ តាមការបញ្ជាក់របស់លោក Stefanus Satake Bayu Sentianto បានបញ្ជាក់ថា តាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី ជនណាដែលបង្ហាញរូបអាក្រាត ការបៀតបៀនផ្លូវភេទ ការរួមភេទ និងរូបភាពអាសអាភាសផ្សេងៗទៀត នៅទីសាធារណៈអាចប្រឈមនឹងការជាប់ពន្ធនាគារតិចជាង ១០ ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៥ ពាន់លានរូពី (ប្រមាណ ៣៣៥ ០០០ ដុល្លារ)៕