(វីដេអូ) អាណិតណាស់! នៅវ័យក្មេងសោះ តែបែរជាកើតជំងឺតម្រងនោម ត្រូវចូលពេទ្យលាងឈាមប្រចាំ
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសអ្នកលេង Tiktok នាពេលថ្មីៗនេះ បាននាំគ្នាសម្ដែងការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ចំពោះករណីបុរសម្នាក់បង្ហាញពីសកម្មភាពអ្នកជំងឺវ័យក្មេងដេកនៅលើគ្រែពេទ្យ ព្រមទាំងចែករំលែកនូវបទពិសោធសម្រាប់អ្នកលាងឈាមផងដែរ។
វីដេអូនេះ ត្រូវបានបង្ហោះឡើងដោយគណនី Tiktok មួយឈ្មោះ សំអឿន បង្ហោះឡើងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ដោយបង្ហាញពីសកម្មភាពក្មេងប្រុសម្នាក់ដេកនៅលើគ្រែពេទ្យព្រមទាំងបញ្ជាក់ថា ៖ «នេះជាជម្រើសចុងក្រោយសម្រាប់អ្នកខូចតម្រង់នោម មានតែការលាងឈាមទេ ហើយមានអ្នកជំងឺខ្លះក៏ធ្វើទុក្ខក៏លាងឈាមបណ្ដើរ ដាក់អុកស៊ីសែនបណ្ដើរ»។
ម្ចាស់គណនីខាងលើបានបន្តទៀតថា ៖ «អ្វីដែលអ្នកមានសុខភាពល្អគួរធ្វើ គឺត្រូវតែចៀសវាងសារជាតិគីមីទាំងចំណីអាហារ និង គ្រឿងតុបតែងខ្លួន ចៀសវាងបានចៀសវាងទៅបងប្អូន»៕