យំស្តាយផ្អើលរោងការ ឃើញពួកម៉ាក់ការជាមួយអតីតសង្សារ ហើយត្រូវគេហៅទៅធ្វើអ្នកកំដរទៀត
មានរឿងរ៉ាវរបស់នារីជនជាតិចិនម្នាក់ ដែលនឹកស្រណោះស្រក់ទឹកភ្នែកក្នុងរោងការ ក្រោយឃើញសង្សារចាស់ទៅរៀបការជាមួយមិត្តភក្តិជិតស្និទ្ធខ្លួន ហើយថែមទាំងត្រូវគេហៅទៅធ្វើអ្នកកំដរទៀត។
ក្នុងនោះ នារីរូបនេះត្រូវបានមិត្តជិតស្និទ្ធ ដែលខ្លួនស្រឡាញ់ហៅទៅចូលរួមពិធីមង្គលការ ប៉ុន្តែខណៈទៅដល់នាងបែរជាធ្វើចិត្តមិនបាន ព្រោះកូនកំលោះគឺជាអតីតសង្សាររបស់នាង។ ពិធីមង្គលការទាំងមូលពោរពេញដោយភាពរីករាយមានក្តីសុខ តែចំពោះរូបនាងវិញបែរជាអង្គុយសម្រក់ទឹកភ្នែក ជាពិសេសនៅពេលដែលឃើញកូនកំលោះកូនក្រមុំកាន់ដៃគ្នាឡើងឆាកដើម្បីស្បថបញ្ជាក់ក្តីស្នេហានៅលើឆាក នាងក៏រឹតតែស្រក់ទឹកភ្នែកបន្ថែមទៀតផង។ អ្វីដែលកាន់តែឈឺជាងនេះ គឺនាងត្រូវមិត្តរូបនេះហៅមកធ្វើជាអ្នកកំដរទាំងដែលគេដឹងថា នាង និង កូនកំលោះ ធ្លាប់ជាអតីតគូស្នេហ៍នឹងគ្នាទៀតផង។
យ៉ាងណាមិញ ចុងក្រោយនារីរូបនេះបានទម្លាយឱ្យដឹងថា នាង និង កូនកំលោះ ធ្លាប់ទាក់ទងគ្នាអស់រយៈពេល ៧ ឆ្នាំ ដែលពេលនោះនាងពិតជាមានក្តីសុខខ្លាំងណាស់ ព្រោះគេមើលថែរក្សាតាមចិត្តនាងមិនឱ្យចន្លោះឡើយ ធ្វើឱ្យនាងបានចិត្តមិនសូវខ្វល់ពីគេ គេសុំរៀបការក៏មិនព្រម ចុងក្រោយគេក៏សុំបែករួចក៏ទៅមានអ្នកថ្មី តែនាងមិននឹកស្មានថាអ្នកថ្មីនោះគឺជាមិត្តរបស់នាងទេ៕