ម្តាយទិញហហ្មុកមកផ្ញើ ញ៉ាំមួយម៉ាត់ដំបូងឆ្ងាញ់ តែដល់ម៉ាត់ទីពីរក្អួតមិនចេញ ព្រោះប៉ះក្រចកដៃមួយជ្រងោៗ
ថ្មីៗនេះមានរឿងហេតុគួរឱ្យភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់បានម្តាយទិញហហ្មុកមកផ្ញើឱ្យទទួលទាន គិតថាបានឆ្ងាញ់មាត់ហើយ តែលូកបានពីរម៉ាត់ស្រាប់តែប៉ះក្រចកមួយជ្រងោៗ ធ្វើឱ្យលេបមិនទៅរួច ក្អួតក៏មិនចេញ។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសថៃ ដែលបុរសរូបនេះបានទម្លាយនៅតាមបណ្តាញសង្គមដោយហួសចិត្តថា ម្តាយបានទិញហហ្មុកមកឱ្យ មិនដឹងទិញមកពីណានោះទេ ហើយខ្លួនធ្លាប់ជួបអស់ហើយ សក់ រោម នៅក្នុងអាហារ តែលើកនេះប៉ះសុទ្ធតែក្រចក។ ក្ក្រោយដាក់បានតែពីរម៉ាត់ប៉ុណ្ណោះ មួយម៉ាត់ដំបូងឆ្ងាញ់ ដល់មួយម៉ាត់ទីពីរស្ទើរធ្លាយក្អួត ពិតជាស្មោកគ្រោកណាស់ ស្មោកគ្រោកជាទីបំផុត គ្មាននរណាគេកាត់ក្រចកពេលធ្វើម្ហូបទេ គេត្រូវកាត់ឱ្យស្អាតមុនពេលធ្វើទើបត្រូវ។
យ៉ាងណាមិញ មហាជននៅតាមបណ្តាញសង្គមឃើញហើយក៏ហួសចិត្តនិយាយមិនចេញដូចគ្នា ម្នាក់ៗមិននឹកស្មានថាមានហាងខ្វះអនាម័យថ្នាក់នេះនោះទេ ហើយនេះមិនមែនសក់ មិនមែនកម្ទេចកម្ទីអ្វីធម្មតា គឺសុទ្ធតែជាក្រចក គ្មាននរណាទ្រាំបានឡើយ៕