ធ្លាប់ញ៉ាំភីហ្សាមួយជីវិតហើយ ទើបតែដឹងថាជ័រផ្លាស្ទិកគេដាក់នៅចំកណ្តាល ប្រើសម្រាប់រឿងមួយនេះសោះ
រាល់ពេលដែលកុម្ម៉ង់ភីហ្ដសមកញ៉ាំនៅផ្ទះ ឬកន្លែងណាមួយ នៅពេលបើកប្រអប់មក យើងក៏តែងតែឃើញមានជ័រអ្វីម្យ៉ាងនៅកណ្តាលភីហ្សាជានិច្ច។
យ៉ាងណាមិញ អាចនិយាយបានថា មានមហាជនជាច្រើន ធ្លាប់តែឃើញតែមិនដឹងពីប្រយោជន៍ពិតប្រាកដរបស់វានោះទេ មិនដឹងថាវាយកមកធ្វើអ្វី ឬ ដើម្បីអ្វីឡើយ។ តាមពិតទៅ ជ័រមួយនេះ មានឈ្មោះថា Pizza Saver វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨៣ ដោយស្រ្តីម្នាក់ឈ្មោះ Carmela Vitale ។ Pizza Saver នេះ ត្រូវគេប្រើសម្រាប់ជារបស់ទប់ កុំឱ្យបន្ទះភីស្សាទាំងមូល ទៅផ្ទប់ជាមួយនឹងប្រអប់ពីខាងក្នុងនោះ ដែលអាចធ្វើឱ្យប្រឡាក់ ឬ ខូចខាតភីហ្សានោះឯង ដោយភាគច្រើនការដឹកជញ្ជូនភីហ្សាតែងមានការទង្គិច សង្គត់ប្រអប់ ឬ ជ្រុះជាដើម ទើបតម្រូវឱ្យដាក់របស់នោះ៕