ផ្អើលគេផ្អើលឯង! នៅសុខៗ ទៅកាន់ក្បាលម៉ានីកាំងយួរពេញឡានក្រុង មិនខ្ចីច្រកថង់
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គម Weibo ក្រោយមានករណីយុវតីតៃវ៉ាន់ម្នាក់កាន់ក្បាល ដែលមានសក់រុំព័ទ្ធជុំវិញមើលមិនឃើញមុខឡើងលើរថយន្ដក្រុងធ្វើ ឱ្យអ្នកដំណើរផ្សេងទៀតភ័យបុកពោះគ្រប់គ្នា។
តាមការចុះផ្សាយបានឱ្យដឹងថា ពេលឃើញយុវតីនេះឡើងឡានដំបូង អ្នកធ្វើដំណើរផ្សេងទៀតគឺភ័យ និងភ្ញាក់ផ្អើលគ្រប់គ្នា តែមិនមានអ្នកណាហ៊ានមាត់កសួរអ្វីទេ ព្រោះគេឃើញតែក្បាលដែលមានសក់ជុំវិញនឹកស្មានថាជាក្បាលមនុស្ស។
ដោយមិនអស់ចិត្ត ក៏មានអ្នកដំណើរម្នាក់ទៅសួរនាំទើបដឹងការពិតថាតាមពិតទៅវាជាក្បាលម៉ានីកាំងទេ ដោយនាងជាសិស្សរៀនផាត់មុខកាត់សក់ នៅសាឡនមួយកន្លែង ហើយនាងយកវាមកដើម្បីអនុវត្តបន្ថែមនៅផ្ទះ៕