(វីដេអូ) ពុទ្ធោ! មើលកន្លែងបោះតង់សម្រាប់អ្នកឡើងលេងភ្នំអេវើរ៉េស សុទ្ធតែសំរាមរាយប៉ាយគគ្រិចខ្លាំង
ថ្មីៗនេះ មានវីដេអូមួយ កំពុងផ្ទុះការចែកចាយខ្លាំង ដោយសារតែមានបង្ហាញឱ្យឃើញពីទិដ្ឋភាពមិនគួរឱ្យកើតមានឡើង លើតំបន់ទេសចរណ៍ដ៏ល្បី ដែលមនុស្សជាច្រើននាំគ្នាសម្រុកទៅនោះ។
តាមរយៈវីដេអូនោះដែរ គឺបង្ហោះឡើងដោយមន្ត្រី IAS ម្នាក់ ដែលបង្ហាញឱ្យឃើញពីសភាពនៅកន្លែងជំរំនៃអ្នកដែលឡើងភ្នំអេវើរ៉េស ដែលពោរពេញទៅដោយសំរាម ប្លាស្ទិក ត្រូវគេបោះចោលឱ្យរាយប៉ាយពេញហ្នឹង ធ្វើឱ្យតំបន់ដែលធ្លាប់តែស្រស់ស្អាតប្រែទៅជាគគ្រិច ខូចសោភ័ណភាពដើមអស់។
វីដេអូនោះដែរ ធ្វើឱ្យមហាជនជាច្រើនមានការខកចិត្ត និង ខឹងសម្បារជាខ្លាំង រហូតនាំគ្នាបញ្ចេញមតិម្នាក់មួយម៉ាត់ៗព្រោងព្រាត។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖