Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 (វីដេអូ) រ​ពិសដៃពេក! ​អ្នកដំណើរម្នាក់​ត្រូវបាន​ឃាត់ខ្លួនភ្លាម ​ក្រោយបើកទ្វារយន្តហោះ​បង្កឱ្យមាន​ការភ័យ​ស្លន់ស្លោ​
សង្គម

(វីដេអូ) រ​ពិសដៃពេក! ​អ្នកដំណើរម្នាក់​ត្រូវបាន​ឃាត់ខ្លួនភ្លាម ​ក្រោយបើកទ្វារយន្តហោះ​បង្កឱ្យមាន​ការភ័យ​ស្លន់ស្លោ​

អត្ថបទដោយ​៖ Pandaa ឧសភា ២៨, ២០២៣

កាលពីយប់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅសារព័ត៌មាន Reuters បាន​ចុះផ្សាយថា ​មន្ត្រីប៉ូលិសកូរ៉េ​ខាងត្បូងនៅ​ថ្ងៃសុក្រនេះ ​បានឃាត់ខ្លួនបុរសម្នាក់ ដែល​បាន​បើកទ្វារយន្តហោះ Asiana Airlines (020560.KS) នៅប៉ុន្មាននាទីមុនពេលចុះចតនៅទីក្រុង Daegu ដែលបង្កឱ្យអ្នកដំណើរជាច្រើនភ័យស្លន់ស្លោ។

យន្តហោះ Airbus A321-200 បានចុះចតដោយសុវត្ថិភាពនៅ​ម៉ោងប្រហែល ១២:៤០ យប់ (ម៉ោងនៅកូរ៉េ) ​ក្រោយពីវាបានចេញ​ដំណើរពីកោះ Jeju ​ដោយ​មន្ត្រី​នាយក​ដ្ឋានពន្លត់​អគ្គីភ័យទីក្រុង ​Daegu បាននិយាយថា​ អ្នកដំណើរចំនួន ៩ នាក់ ​ដែលជាក្មេងជំទង់ទាំងអស់​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ​ពេលចុះចត ក្រោយពី​មាន​បញ្ហា​ផ្លូវ​ដង្ហើម។

ជាមួយគ្នានេះដែរ អ្នកដំណើរម្នាក់បាននិយាយថា បុគ្គលិកក្នុងកាប៊ីន​បានធ្វើការប្រកាស​នៅលើយន្តហោះ ​ដោយសួរថាតើមានគ្រូពេទ្យ​នៅលើយន្តហោះឬអត់? ​ហើ​យ​វីដេអូមួយ ដែលត្រូវបានចាក់ផ្សាយតាម​កញ្ចក់ទូរទស្សន៍ត្រូវបាន​គេរាយការណ៍ថា ត្រូវបានថតដោយ​អ្នកដំណើរម្នាក់ បង្ហាញពីពេលមុន​ពេលចុះចត ​ដោយ​ទ្វារយន្ត​ហោះ​បាន​របើកចំហបណ្ដាល​ឱ្យមានខ្យល់បក់ចូល ​ធ្វើឱ្យអ្នកដំណើរអង្គុយក្បែរនោះសន្លប់។

ដោយឡែក ខាងក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ប៉ូលិសបានចាប់​ខ្លួនបុរស ដែលបានបើក​ទ្វារយន្តហោះនោះ​ហើយ ពេលនេះអាជ្ញាធរកំពុង​ស៊ើបអង្កេតការរំលោភ​លើច្បាប់សុវត្ថិភាព​អាកាសចរណ៍» ​ដោយបានបន្ថែមថា ៖ «អាជ្ញាធរក៏កំពុង​ពិនិត្យមើលថា ​តើក្រុមហ៊ុនអាកាសចរណ៍ Asiana បានអនុវត្តតាមគោល​ការណ៍គ្រប់គ្រងទ្វារ​ចេញក្នុងគ្រា​អាសន្នដែរឬទេ»។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Asiana បាននិយាយថា ៖ «យន្តហោះមានរយៈពេល ២ ទៅ ៣ នាទីពីការចុះចត នៅពេល ដែលអ្នកដំណើរ​ប្រុស​អង្គុយ​ក្បែរ​ច្រក​ចេញសង្គ្រោះបន្ទាន់បានបើកទ្វារ ​ជាមួយនឹងចម្ងាយប្រហែល ​២០០ ម៉ែត្រពីដី» ដោយអ្នកនាំពាក្យរូបនេះ​បាននិយាយទៀតថា ៖ «អ្នកជិះលើ​យន្តហោះ​ទាំង​អស់​ត្រូវបាន​អង្គុយដោយដាក់ខ្សែក្រវាត់សុវត្ថិភាព ​ព្រោះយន្តហោះ​ជិតនឹងចុះចត។ ​ហើយពេលកើត​ហេតុ រូបភាពបាន​បង្ហាញទ្វារ​សង្គ្រោះបន្ទាន់​​ចំហ​ក្បែរ​ស្លាប​​ឆ្វេង​របស់​យន្តហោះ»។

យ៉ាងណាមិញ លោក Sohn Myong-hwan សាស្ត្រាចារ្យនៅនាយកដ្ឋាន​ថែទាំអាកាសចរណ៍នៃសាកលវិទ្យាល័យ Sehan របស់ប្រទេសកូរ៉េខាងត្បូង ​បានលើកឡើងថា ៖ «វាមានគ្រោះថ្នាក់ណាស់ ជាពិសេសក្នុងអំឡុងពេលចុះចត និង ហោះឡើង ដូច្នេះបើសិនមាននរណាម្នាក់ក្រៅពីបុគ្គលិក​ជើងហោះហើរ គួរតែ​បញ្ឈ​ប់​អ្នក​ដំណើរ​នោះ» ​​ដោយ​បាន​បន្ថែម​ទៀតថា ៖ «សម្រាប់ខ្ញុំ វាហាក់ដូចជាពិបាកសម្រាប់ក្រុមហ៊ុនអាកាស​ចរណ៍ អាចគេចមិនផុតពីការទទួលខុសត្រូវ​ដ៏ធ្ងន់ធ្ងរមួយនេះ​ណាស់»៕​

ប្រភព ៖ Reuters

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

មន្ទីរពេទ្យអន្តរជាតិ BUMRUNGRAD ដាក់ឱ្យប្រើប្រាស់សេវាកម្មពិសេសជាលើកដំបូង!

កញ្ញា ២១, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

កញ្ញា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

សូមណែនាំផលិតផលថ្មីរបស់ ក្រុមហ៊ុនអាជីណូម៉ូតូ (ខេមបូឌា) គឺប្រេងខ្យង អាជីណូម៉ូតូ បានចេញលក់ហើយ!

កញ្ញា ១៣, ២០២៣
អត្ថបទក្រុមហ៊ុន

foodpanda បានមកដល់ក្រុងបាវិតហើយ! កុម្ម៉ងឥឡូវនេះ នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់រៀងរាល់សប្តាហ៍!

កញ្ញា ៩, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់