Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 អ្នកណាធ្វើចិត្តបាន! ភរិយាសពប្រាប់ថា ងើបព្រលឹមឡើង ដើរទៅឃើញប្តីក្នុងអាងចិញ្ចឹមក្រពើ ស្ល-ា..ប់យ៉ាងអាណោចអាធ័ម
សង្គម

អ្នកណាធ្វើចិត្តបាន! ភរិយាសពប្រាប់ថា ងើបព្រលឹមឡើង ដើរទៅឃើញប្តីក្នុងអាងចិញ្ចឹមក្រពើ ស្ល-ា..ប់យ៉ាងអាណោចអាធ័ម

អត្ថបទដោយ​៖ Muyly ឧសភា ២៦, ២០២៣

នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងការភ្ញាក់ផ្អើល និង ចូលរួមរំលែកទុក្ខគ្រួសារសព ដែលបានដើរធ្លាក់ចូលក្នុងអាងក្រពើបណ្តាលឱ្យខាំរហូតបាត់បង់ជីវិតនៅក្នុងអាងចិញ្ចឹមក្រពើផ្ទាល់តែម្ដង ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

ទាក់ទិនទៅនឹងករណីនេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានជូនព័ត៌មានលម្អិតទៅកាន់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឱ្យបានដឹងថា បុរសវ័យជាង ៧០ ឆ្នាំម្នាក់ ត្រូវបានក្រពើខាំស្លាប់ភ្លាមៗ ខណ:ដែលកំពុងដើរហាត់ប្រាណជុំវិញអាងចឹញ្ចឹមក្រពើរបស់ខ្លួនឯង ហើយរអិលជើងធ្លាក់ចូលអាងចឹញ្ចឹមក្រពើនោះ។

ជនរងគ្រោះរូបនោះ មានឈ្មោះ លួន ណាំ អាយុ ៧២ ឆ្នាំ មានទីលំនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ជាគណ:កម្មាការវត្តពោធិ៍បន្ទាយជ័យ បានស្លាប់បាត់បង់ជីវិត នៅម៉ោង ៥ និង ៤០ នាទីព្រឹក ក្នុងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ នៅពេលជនរងគ្រោះបានដើរហាត់ប្រាណ ហើយរអិលជើងធ្លាក់ចូលអាងក្រពើ បណ្ដាលឱ្យសត្វក្រពើខំាស្លាប់យ៉ាងអណោចអធ័មនៅកន្លែងកើតហេតុ។

មន្ទីរព័ត៌មាន បានបន្តថា បើតាមភរិយាជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះជាអ្នកចិញ្ចឹមក្រពើ ហើយតែងហាត់ប្រាណរាល់ថ្ងៃ ប៉ុន្ដែមិនដឹងយ៉ាងម៉េចស្រាប់តែ រូបគាត់បានក្រោកដើរចេញទៅកន្លែងអាងចិញ្ចឹមក្រពើ ក៏ប្រទះឃើញប្តីរបស់គាត់បានស្លាប់នៅក្នុងអាងចិញ្ចឹមក្រពើ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា មកដល់ពេលនេះ អ្នកចិញ្ចឹមក្រពើនៅខត្ដសៀមរាប បានបាត់បង់ជីវិតចំនួន ៣ នាក់មកហើយ ក្នុងនោះមានកូនក្មេងម្នាក់ផងដែរ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់