
(វីដេអូ) សរសើរទឹកចិត្ត! ហេតុតែស្រឡាញ់គុនខ្មែរ ស៊ូជិះពីឆ្ងាយទៅចែកទឹកកកឈូសជូនកីឡាករញុំាឥតគិតថ្លៃ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រកីឡាគុនខ្មែរ កំពុងតែផ្ទុះការចែករំលែកវីដេអូមួយរបស់ពូទឹកកកឈូសម្នាក់ ដែលបានបង្ហោះឡើងលើផេកហ្វេសប៊ុកផ្លូវការរបស់ លោកគ្រូ អេ ភូថង។
តាមរយៈវីដេអូរៀបរាប់ អមនឹងសកម្មភាពរបស់លោកពូទឹកកកឈូសនោះ បានឱ្យដឹងថា លោកពូបានជិះពីចម្ងាយមកដើម្បីចែកទឹកកកឈូសជូនដល់កីឡាករ កីឡាការិនីក្នុងក្លិបប្រដាល់គុនខ្មែរ អេ ភូថង ក៏ព្រោះតែលោកពូស្រឡាញ់កីឡាករគុនខ្មែរខ្លាំង។
ក្នុងនោះ ក្រោយពីឃើញទឹកចិត្តដ៏ល្អរបស់លោកពូទឹកកកឈូសហើយ ក៏មានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិសរសើរពីទឹកចិត្តដ៏ល្អរបស់លោកពូយ៉ាងខ្លាំងផងដែរ៕