Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 ក្ដៅៗ! ឈីបខួរក្បាលនៃក្រុមហ៊ុន Neuralink របស់ Elon Musk អនុម័តឱ្យសាកល្បងលើមនុស្សជាផ្លូវការ
សង្គម

ក្ដៅៗ! ឈីបខួរក្បាលនៃក្រុមហ៊ុន Neuralink របស់ Elon Musk អនុម័តឱ្យសាកល្បងលើមនុស្សជាផ្លូវការ

អត្ថបទដោយ​៖ Trassi ឧសភា ២៦, ២០២៣

ការតេស្តសាកល្បងនៃឈីបខួរក្បាលនៃក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk អាចនឹងចាប់ផ្ដើមធ្វើឡើងឆាប់ៗ ក្រោយក្រុមហ៊ុនរបស់លោក Neuralink ត្រូវបានខាងរដ្ឋបាលឱសថ និង ចំណីអាហារអាមេរិក FDA អនុម័តឱ្យធ្វើ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ។

ជាក់ស្ដែង ខាងបណ្ដាញសង្គមផ្លូវការរបស់ក្រុមហ៊ុ Neuralink បានធ្វើការបង្ហោះដោយក្ដីរីករាយថា រដ្ឋបាល FDA បានលើកដៃ OK ហើយសម្រាប់ការសិក្សាសាកល្បងលើមនុស្សដោយផ្ទាល់ ហើយលោក Elon Musk ផ្ទាល់ក៏បានបង្ហោះលើ Twitter អបអរដល់ក្រុមការងារ Neuralink របស់លោកផងដែរ។

គួរបញ្ជាក់ផងដែរថា ការបង្កើតឈីបខួរក្បាលនៃក្រុមហ៊ុន Neuralink នេះ គឺក្នុងបំណងជួយដល់អ្នកដែលមានពិការភាពឱ្យអាចដើរបានឡើងវិញ ក៏ដូចជាមនុស្សទូទៅធម្មតា ក្នុងការព្យាបាលបញ្ហាសុខភាពមួយចំនួនដូចជា បញ្ហាជំងឺធាត់ អូទីហ្សឹម ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និង ជំងឺវិកលចរិក ជាដើម៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់