អ្នកបុរាណវិទូថៃ ប្រទះឃើញចម្លាក់ផ្ដែរមួយអាយុ ១ ពាន់ឆ្នាំ ជារចនាប័ទ្មបាពួន និង អង្គរ នៅខេត្តនគររាជសីមា
នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ នេះ លោក Rakchat Kiriwattanasak ប្រធានក្រុមប្រឹក្សារដ្ឋបាលខេត្តនគររាជសីមា បានចុះពិនិត្យគម្រោងជីកកកាយអភិវឌ្ឍន៍ និង តុបតែងប្រាសាទបុរាណ Ban Bu Yai តាមកិច្ចសន្យាលេខ ១២៨/២៥៦៦ ក្រោយក្រុមអ្នកបុរាណវិទូ និង កម្មករគម្រោងបានរកឃើញផ្តែរប្រាសាទមួយមានរចនាប័ទ្មប្រាសាទខ្មែរបែបសហម័យ។
បើតាមការឱ្យដឹងពីក្រុមជំនាញថា បន្ទាប់ពីមានការជីកកាយរៀបចំប្រាសាទ Ban Bu Yai ឱ្យមានសោភណ្ឌភាពឡើងវិញ ស្រាប់តែក្រុមការងារបានប្រទះឃើញផ្តែរយ៉ាងស្រស់ស្អាត និង នៅមានរូបចម្លាក់ប្រកបដោយក្បូរក្បាច់ល្អវិចិត្រ ដោយក្នុងចម្លាក់ផ្តែរនោះគេឃើញមានរូបចម្លាក់រាជសីកាន់កម្រងផ្កាដែលជាប្រភេទចម្លាក់ថ្មភក់ពណ៌ស។
បើនិយាយពីអាយុកាលវិញ អ្នកបុរាណវិទូថៃបានសន្និដ្ឋានថា ផ្តែរមួយនេះមានអាយុកាល ១ ពាន់ឆ្នាំមកហើយ ដែលស្ថិតក្នុងចន្លោះសតវត្សរ៍ទី ១៦-១៨ រចនាបទបាពួន និង អង្គរ។ ទន្ទឹមនឹងរកឃើញចម្លាក់បុរាណដ៏មានតម្លៃនេះ បានធ្វើឱ្យអ្នកស្រាវជ្រាវ ក៏ដូចជាក្រុមការងារសប្បាយចិត្តយ៉ាងខ្លាំង ព្រោះគេអាចយកបណ្ចូលជាសម្បត្តិជាតិទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់៕