ដល់-ក! ដឹកកំប៉ុងអេតចាយសំពីងសំពោងខ្លាំងគរគ្នាមើលសឹងមិនឃើញឡាន មហាជនឃើញហើយហួសចិត្ត
ឡានដឹកអេតចាយមួយនៅថៃ ធ្វើឱ្យមហាជនផ្អើលមើលហួសចិត្តស្ទើរពេញតែផ្លូវ ព្រោះពួយដឹកសម្បកដបច្រើនខ្លាំង សំពីងសំពោងគ្របពេញ មើលសឹងមិនឃើញតួឡាន។
វីដេអូរបស់ឡានមួយនេះ ត្រូវបានគេយកមកចែកចាយពេញបណ្តាញសង្គម Tiktok ដោយក្នុងវីដេអូបានបង្ហាញឱ្យឃើញឡានមួយបាំងកន្លះមួយគ្រឿង កំពុងតែដឹកយឺតៗនូវសម្បកដបកំប៉ុងជាច្រើន ដែលផ្ទុកនៅក្នុងថង់សំណាញ់ធំមួយ។ ថង់សំណាញ់នោះទៀតក៏គ្របពេញឡាន ហៀរទៅទាំងខាងក្រោយ ហៀរទៅទាំងខាងមុខ ពោលគឺមើលសឹងមិនឃើញតួឡាននោះទេ លើសចំណុះខ្លាំងណាស់ តែមើលទៅម្ចាស់ឡាននៅតែធ្វើដំណើរទៅមុខបានទៀត។
យ៉ាងណាមិញ មហាជនឃើញហើយពិតជាហួសចិត្តណាស់ អ្នកខ្លះក៏ឆ្ងល់ថាកោតតែអ្នកបើកៗទៅមុខរួច ឯអ្នកខ្លះទៀតក៏រិះគន់រឿងថា អ្នកបើកមិនគិតគូរដល់អ្នកដទៃឡើយ ព្រោះការដាក់លើសចំណុះបែបនេះ អាចមានគ្រោះថ្នាក់ដល់អ្នកបើកបរជុំវិញខ្លួនក៏ថាបាន៕