ក្ដៅគគុក! ដល់ថ្ងៃការហើយឱ្យថ្លៃទឹកដោះខ្វះ កូនក្រមុំសុំមិនរៀបការវិញ កូនកំលោះខឹងចិត្តខាំអណ្ដាតសម្លា.-ប់ខ្លួន
ថ្មីៗនេះ រឿងរ៉ាវភ្ញាក់ផ្អើលមួយកំពុងក្លាយជាប្រធានបទក្ដៅពេញបណ្ដាញសង្គម Weibo ក្រោយមានករណីកូនក្រមុំម្នាក់សុំឈប់រៀបការវិញ បន្ទាប់ពីរាប់លុយថ្លៃទឹកដោះឃើញខ្វះមិនគ្រប់ចំនួន ធ្វើឱ្យកូនកំលោះតូចចិត្តខាំអណ្ដាតសម្លាប់ខ្លួន។
តាមការរៀបរាប់ពីបុរសឈ្មោះ Zhang មកពីទីក្រុង Cangqiu ខេត្ត Henan ប្រទេសចិនបានរៀបរាប់ឱ្យដឹងថា៖ «ខ្ញុំគឺជាមិត្តភក្ដិរបស់កូនកំលោះ ដែលគាត់មានឈ្មោះថា Ha ចំណែកកូនក្រមុំឈ្មោះថា Tieu។ ពួកគេបានស្រឡាញ់គ្នាតាំងពីរៀនមហាវិទ្យាល័យមកម្ល៉េះ ដោយស្នេហារបស់ពួកគេគឺបែបសប្បាយៗនិស្សិត។ ក្រោយរៀនចប់ ៣ ឆ្នាំអ្នកទាំង ២ ក៏សម្រេចចិត្តរៀបការ ដោយ Ha ទើបតែមានការងារធ្វើហើយបានប្រាក់ខែមិនច្រើនប៉ុន្មានឡើយ»។
«តែអ្វីដែលមិននឹកស្មានដល់ ថ្ងៃរៀបការរបស់ពួកគេ មិនមែនជាថ្ងៃរីករាយបែរក្លាយជាថ្ងៃដែលពោរពេញដោយចលាចល សោកនាដកម្ម និងទុក្ខសោកទៅវិញ។ ពេលចូលស្ដីគ្រួសាររបស់កូនក្រមុំ Tieu បានបង្គាប់ថ្លៃបណ្ណាការចំនួន ២០ ម៉ឺនយ័ន (ប្រមាណ ២៨ ០០០ ដុល្លារ) ពីខាងកូនកំលោះ។ ហើយដល់ថ្ងៃមង្គលការគ្រប់យ៉ាងក៏រៀបចំតាមប្រពៃណី ស្រាប់តែនៅពេលកូនក្រមុំរាប់លុយថ្លៃបណ្ណាការនាងបានរកឃើញថាមានតែ ១៩ ម៉ឺនយ័ន ដោយបាត់លុយចំនួន ១ ម៉ឺនយ័ន (ប្រមាណ ១ ៤០០ ដុល្លារ) ធ្វើឱ្យនាងខឹងច្រឡោតហើយក៏ឈ្លោះគ្នា»។
«កូនកំលោះបានប្រាប់ពីមូលហេតុថា ដោយគេទើបមានការងារធ្វើលុយសន្សំមិនទាន់មានច្រើន ហើយក៏បានពឹងពាក់សាច់ញាតិជិតឆ្ងាយប្រមូលមកអស់ហើយ តែអាចរកបានត្រឹមតែប៉ុណ្ណឹង។ ដោយឃើញថាលុយថ្លៃទឹកដោះខ្វះ កូនក្រមុំក៏សម្រេចចិត្តថាឈប់រៀបការ ហើយនាងបដិសេធឡើងឡានដង្ហែកូនក្រមុំទៅផ្ទះកូនកំលោះ ដោយដើរចេញពីកម្មវិធី។ ចំណែកឯកូនកំលោះលោក Ha ហាក់ឈឺចិត្តខ្លាំងពេក ហើយមិនថានិយាយយ៉ាងណាកូនក្រមុំមិនស្ដាប់ ក៏គិតខ្លីដោយខាំអណ្ដាតខ្លួនឯងសម្លាប់ខ្លួន»។
«ក្រោយផ្ទុះហេតុការណ៍ភ្លាមៗ កូនក្រមុំក៏បានហៅឡានពេទ្យសង្គ្រោះមកផងដែរ តែជាអកុសលលោក Ha បានស្លាប់ទៅហើយ។ ហើយវាក៏បានក្លាយជាសោកនាដកម្មសម្រាប់គ្រួសារទាំងពីរ ដោយម្ខាងបានបាត់កូនប្រុស ម្ខាងទៀតស្អុយឈ្មោះពេញភូមិ ព្រោះតែលុយចំនួន ១ ម៉ឺនយ័ន»៕