នៅចិនកំពុងល្បី ជូនបាច់សាលាដទៅសង្សារជំនួសបាច់ផ្កា មានជំនឿថានឹងមានលាភជ័យ លុយហូរចូល
ជាធម្មតាបាច់ផ្កា គឺជារបស់ពេញនិយមណាស់ក្នុងការឱ្យទៅកាន់មនុស្សជាទីស្រឡាញ់ណាម្នាក់ក្នុងឱកាសណាមួយ ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់ស្មោះសរ។
យ៉ាងណាមិញ ថ្មីៗនេះភាពច្នៃប្រឌិតហាក់កាន់តែកើនឡើង ធ្វើឱ្យមនុស្សរកអ្វីថ្មីមកជំនួសឱ្យបាច់ផ្កា ដែលជាក់ស្តែងអ្វីដែលគួរឱ្យចាប់អារម្មណ៍នៅពេលនេះ នោះគឺបាច់សាលាដ ឬ បាច់បន្លែសុទ្ធ។
ការឱ្យបាច់សាលាដនេះត្រូវបានគេជឿថា ជាការជូនពរជ័យក្នុងការរឿងលុយកាក់ទ្រព្យសម្បត្តិ និង សុខភាព ព្រមទាំងអាចនាំរឿងល្អៗចូលមកផងដែរ។ ក្រៅពីនេះ វាក៏អាចជួយកាត់បន្ថយប្រាក់កាក់ក្នុងការទិញបាច់ផ្កាបានដូចគ្នា។
យ៉ាងណាមិញ ការពេញនិយមមួយនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន ដោយក្នុងនោះមានអ្នកខ្លះក៏ថាជារឿងមានប្រយោជន៍ អ្នកខ្លះទៀតក៏ហួសចិត្ត ឯងអ្នកទៀតក៏ឆ្លៀតលលេងថា បានបាច់សាលាដហើយ ចូលទៅកន្លែងសាច់អាំងតែម្តងទៅ ពិតជាចំណេញមែនទែន៕