ក្តៅគគុក! មហាជននាំធ្វើបាតុកម្មទាមទារយុត្តិធម៌ឱ្យសុនខ ២ ក្បាល ដែលត្រូវប៉ូលិសផ្តាច់ជីវិតទាំងគ្មានកំហុស
ថ្មីៗនេះរឿងរ៉ាវរបស់សុនខ ២ ក្បាលឈ្មោះ Marshall និង Millions នៅអង់គ្លេស បាន និង កំពុងធ្វើឱ្យមហាជនស្ទើរពាសពេញពិភពលោករំជួលចិត្ត ដោយពួកវាត្រូវបានប៉ូលិសបាញ់ប្រហារនៅនឹងកន្លែង។
ក្រោយរឿងហេតុមួយនេះ កំពុងផ្ទុះការរំជួលចិត្តពីសំណាក់មហាជនស្ទើរពាសពេញពិភពលោក ពលរដ្ឋនៅប្រទេសអង់គ្លេស ក៏មិនឱបដៃឈរមើល ដោយពួកគេបាននាំគ្នាធ្វើការដាក់ញត្តិ ទាមទារឱ្យប៉ូលិសបង្ក ចេញមុខទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ មកលើឆ្កែទាំងពីររបស់បុរសអនាថានោះ ដោយញត្តិនោះដែរ បច្ចុប្បន្នមានអ្នកចុះហត្ថលេខាជាង ១ លាននាក់ហើយ។
ជាមួយគ្នានោះដែរ ខាងក្រុមសកម្មជនអ្នកស្រឡាញ់សត្វ ក៏បាននាំគ្នាចេញមកធ្វើបាតុកម្មខាងក្រៅការិយាល័យកណ្ដាលរបស់ប៉ូលិសក្នុងតំបន់ផងដែរ ដើម្បីទាមទាររកយុត្តិធម៌ដល់ម្ចាស់ឆ្កែ រួមទាំងឆ្កែទាំង ២ ក្បាលដែលបានផុតទៅនោះផង៕