មីនុយថ្មីកំពុងល្បី! ទុរេនចំហុយស្លឹកខ្ទឹម ទុរេនឆុងជាមួយមី កំពុងវាយលុកខ្លាំងនៅចិននាំគ្នាញ៉ាំ
ទុរេនជាផ្លែឈើមួយប្រភេទ ដែលមហាជននៅក្នុងតំបន់អាស៊ីនិយមពេញចិត្តទទួលទានណាស់ ថែមទាំងឆ្លៀតយកមកកែឆ្នៃជាបង្អែម ឬ មីនុយថ្មីៗដែលគួរឱ្យចាប់អារម្មណ៍ទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះ នៅប្រទេសចិនឯណោះ កំពុងតែល្បីមីនុយថ្មីទៀតហើយ គឺទុរេនចំហុយស្លឹកខ្ទឹម ដែលឃើញហើយមិនដឹងថាគួរឱ្យទំនង ឬគួរឱ្យហួសចិត្តនោះទេ។ ក្នុងនោះ មានអ្នកណែនាំថា បើចង់ប្លែកមាត់គួរតែសាកទុរេនចំហុយនេះ ដោយគួរដាក់ចំហុយពី ១០ ទៅ ២០ នាទី ព្រោះវាអាចធ្វើឱ្យសាច់ទុរេនទន់ជាងមុន តែអាចមិនសូវផ្អែមដូចនៅមិនទាន់ចំហុយនោះទេ បែបនេះអាចមិនត្រូវមាត់អ្នកចូលចិត្តផ្អែមក៏ថាបាន។
យ៉ាងណាមិញ មិនមែនត្រឹមតែមីនុយនេះទេដែលត្រូវគេបានសាក ក្នុងនោះមានមីនុយប្លែកៗច្រើនទៀតណាស់ ដូចជាទុរេនជាមួយមី ឬ ទុរេនជាមួយពងទា ជាដើម ក៏មានអ្នកខ្លះសរសើរថាឆ្ងាញ់ទៀតផង៕