នៅខ្មែរយើងទេ! តស់ណាត់ Crush ទៅញុំាប៊ូហ្វេទុរេន អស់តែម្នាក់ ១៥ ដុល្លារញ៉ាំបែកពោះ
រដូវកាលទុរេនចាប់ផ្ដើមចូលដល់ហើយ ដោយគេសង្កេតឃើញមានផ្លែទុរេនជាច្រើនត្រូវបានអាជីវករដាក់លក់តាមទីតាំង និងហាងផ្សេងៗប្រកួតប្រជែងគ្នា។
សម្រាប់អ្នកដែលចូលចិត្តញ៉ាំទុរេន ពេលនេះដំណឹងល្អបានមកដល់ហើយ ដោយហាងផ្លែឈើ ស្រីមុំ បានប្រកាសពីកម្មវិធីប៊ូហ្វេទុរេន ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៩ យប់។
ចំពោះតម្លៃចូលរួមម្នាក់ត្រឹមតែ ១៥ ដុល្លារតែប៉ុណ្ណោះ ដោយមានដាក់លក់ជាសំបុត្រនៅហាងផ្លែឈើស្រីមុំសាខាអូឡាំពិក។ ហើយកម្មវិធីប៊ូហ្វេទុរេននេះ គឺធ្វើឡើងនៅតែហាងផ្លែឈើស្រីមុំ សាខាអូឡាំពិកតែមួយគត់ ដែលមានលក្ខខណ្ឌមួយចំនួនដូចជា៖
– អតិថិជនត្រូវធ្វើការកក់សំបុត្រទុកជាមុន
– អតិថិជនមានរយៈពេល១ម៉ោង ក្នុងការបរិភោគទុរេន
– អតិថិជនត្រូវជ្រើសរើសម៉ោងដែលក្រុមការងារបានកំណត់
– អតិថិជនត្រូវមកតាមម៉ោងដែលបានកំណត់
– ហាងផ្លែឈើស្រីមុំមានសិទ្ធក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗដោយពុំចាប់បាច់ជម្រាបជូនជាមុន
ព័ត៌មានបន្ថែមសូមទាក់ទងទៅទំព័រផ្លូវការរបស់ហាងផ្លែឈើស្រីមុំ៕