ឃើញរូបថតកូនកំលោះកូនក្រមុំ រៀបការក្នុងខ្ទមកម្សត់ មហាជនខំអាណិត តែតាមពិតមានវីឡា ៣ ជាន់
កូនកំលោះក្រមុំជនជាតិវៀតណាមមួយគូ រៀបការក្នុងខ្ទម មហាជននាំគ្នាអាណិតលាន់ តែមានអីតាមពិតមានវីឡាមួយទៀតប៉ុណ្ណាណីនៅក្បែរនោះ។
រូបភាពប៉ុន្មានសន្លឹករបស់មង្គលការមួយ ដែលបង្ហាញឱ្យឃើញពីបរិយាកាសធម្មតាៗនៅក្នុងផ្ទះចាស់ មិនមានការរៀបចំតុបតែងអ្វីធំដុំ មានតែកូនកំលោះកូនក្រមុំមួយគូ កំពុងតែអោនគោរពរូបថតកុងម៉ា ព្រមទាំងញាតិមិត្តមួយចំនួនទៀតកំពុងតែឈរមើល។ យ៉ាងណាមិញ សកម្មភាព រួមជាមួយនឹងបរិយាកាសក្នុងផ្ទះបែបនេះ បានធ្វើឱ្យមហាជនជាច្រើន ដែលឃើញហើយ នាំគ្នាអាណិតមិនតិចនោះទេ ដោយគិតថាកូនកំលោះក្រមុំជាអ្នកក្រលំបាក មិនមានធនធានក្នុងការរៀបចំមង្គលការឱ្យធំដុំនឹងគេ។
តែមើលទៅមហាជនគិតខុស ដោយអ្វីដែលហួសចិត្តនោះ តាមពិតទៅ នៅជិតផ្ទះចាស់នេះ មានផ្ទះវីឡាកម្ពស់ ៣ ជាន់នៅក្បែរនោះសោះ ហើយតាមពិតទៅកូនកំលោះកូនក្រមុំនេះ មិនមែនជាអ្នកក្រីក្រលំបាកនោះទេ គ្រាន់តែពួកគេចូលទៅគោរពកុងម៉ានៅផ្ទះចាស់ប៉ុណ្ណោះ។
យ៉ាងណាមិញ អ្នកបង្ហោះរូបភាពរបស់កូនកំលោះក្រមុំទាំងគូ បានឱ្យដឹងថា សព្វថ្ងៃនេះ នៅប្រទេសវៀតណាម មានគ្រួសារច្រើនណាស់ ដែលសង់ផ្ទះថ្មី ហើយនៅតែទុកផ្ទះចាស់ ព្រោះតែគេចង់ទុកជាទីរឮកថា បើទោះជាមានបានដល់ណា ក៏គេមិនភ្លេចពេលដែលក្រលំបាកដែរ៕