លួចក្បត់ចិត្តប្រពន្ធ ទៅស្នេហ៍យាយវ័យស្មើម្ដាយ មួយអាទិត្យណាត់ជួបគ្នា ២ ដង រឹតចំណងស្នេហ៍ឱ្យរឹងមាំ
ករណីស្វាមីក្បត់ចិត្តទៅមានអ្នកថ្មី គ្មាននារីណាម្នាក់អាចធ្វើចិត្តមិនឈឺចាប់បាននោះទេ ហើយជាពិសេសកាន់តែឈឺចិត្តជាងនេះ ពេលដែលដឹងថាអ្នកថ្មីនោះជាមនុស្សដែលចាស់ជាងយើង មិនមានរូបសម្រស់ស្រស់ស្អាត។
នារីជនជាតិឥណ្ឌូនេស៊ីម្នាក់បានចែករំលែកឱ្យដឹងថា ៖ «ខ្ញុំឈឺចិត្តខ្លាំងណាស់ ពេលដែលខ្ញុំរកឃើញថាប្ដីដែលខ្ញុំដេកឱបជាប់ទ្រូងជាង ១៤ ឆ្នាំ មានកូនស្រីដល់ទៅ ២ នាក់លួចលាក់ក្បត់មានអ្នកថ្មី ហើយវាឈឺចាប់រកពាក្យនិយាយមិនចេញ ពេលដែលដឹងថាស្ត្រីដែលជាសហាយស្មន់ប្ដីខ្ញុំ ជាមនុស្សចាស់ស្បែកជ្រីវជ្រួញមានអាយុស្មើម្ដាយទៅហើយ»។
«កន្លងមកខ្ញុំធ្លាប់តែឃើញមនុស្សដែលក្បត់ទៅរកមនុស្សដែលស្អាត ហើយល្អជាង តែចម្លែកអីប្ដីខ្ញុំបែរជាទាក់ទងមនុស្សចាស់ ហើយពួកគេបានណាត់ជួបគ្នាមួយសប្ដាហ៍ ២ ដងដើម្បីរួមដំណេក នៅក្នុងសារឆ្លើយឆ្លងហៅគ្នាសុទ្ធតែប្ដីប្រពន្ធ។ ខ្ញុំពិតជាអស់ពាក្យវាចា តើខ្ញុំនេះមិនល្អត្រង់ណាទៅ? ខ្ញុំបានសួរគាត់ថាហេតុអ្វីបានគាត់ក្បត់ខ្ញុំ? តើស្ត្រីម្នាក់នេះពិសេសត្រង់ណា? តែខ្ញុំមិនបានចម្លើយអ្វីទាំងអស់»។
ចុងក្រោយនារីរូបនេះ ក៏បានដាក់ពាក្យលែងលះជាមួយស្វាមីរបស់នាង ដោយនាងបានបញ្ជាក់បន្ថែមថា ៖ «នាង និង ស្វាមី ហាក់ចេះតែទាស់សម្ដីគ្នារយៈពេល ១ ឆ្នាំក្រោយនេះ តែនាងមិននឹកស្មានថាគាត់លួចទៅទាក់ទងស្រីថ្មីនោះទេ នាងក៏មិនបានដេញដោយសួរថាតើពួកគេស្គាល់គ្នាតាំងពីពេលណា តែអ្វីដែលនាងដឹងគឺនាងមិនអាចទទួលយកបាន ហើយវាឈឺចាប់ខ្លាំងហួសពាក្យបរិយាយ»៕