(វីដេអូ) ទិដ្ឋភាពគុណម្ចាស់ សាន សុជា លាចាកសិក្ខាបទ មានញាតិញោមចូលរួមច្រើនឯវត្តនៅអូស្ត្រាលី
ដូចដែលបានចុះផ្សាយបន្តបន្ទាប់មកហើយ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ លោកម្ចាស់គ្រូ សាន សុជា នឹងលាចាកសិក្ខាបទហើយ ដោយបានបង្ហោះនៅលើហ្វេសប៊ុកផេកផ្ទាល់របស់លោកម្ចាស់គ្រូផងដែរ ជាមួយនឹងសារសរសេរបញ្ជាក់ថា៖ «សូមនមស្សកាលា និង ចម្រើនពរលា (សឹក ម៉ោង ៥ ល្ងាច ម៉ោងនៅអូស្រ្តាលី ថ្ងៃនេះ)»។
យ៉ាងណាមិញ មកដល់រសៀលថ្ងៃទី ២១ ខែឧសភា ក៏បានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកមានឈ្មោះ San Chanthy ដែលបានធ្វើការឡាយបង្ហាញអំពីទិដ្ឋភាពថ្ងៃដែលគុណម្ចាស់ សាន សុជា លាចាកសិក្ខាបទ ក្នុងក៏ឃើញមានញាតិញោមមកពីទីជិតទីឆ្ងាយចូលរួមយ៉ាងច្រើនកុះករនៅឯវត្តនៅអូស្ត្រាលី៕
ទស្សនាវីដេអូខាងក្រោមនេះ៖