ប្រើមកជិតមួយជីវិតហើយ ទើបដឹងថាស្នាម ២ ឆ្នូតនៅលើចង្កឹះឈើ គេទុកប្រើបែបនេះសោះ
មហាជនមួយចំនួន ប្រហែលជាធ្លាប់ចាប់អារម្មណ៍មកហើយ នូវស្នាមឆ្នូតពីរឆ្នូត ដែលមាននៅលើចង្កឹះឈើចាប់អាហារ តែប្រហែលមិនដឹងថាមានមានប្រយោជន៍សម្រាប់ធ្វើអ្វីខ្លះទេ ស្មានគ្រាន់តែជាការលំអឱ្យល្អមើលធម្មតាប៉ុណ្ណោះ។
តាមពិតទៅស្នាមពីរឆ្នូតនេះ ធ្វើសម្រាប់ឱ្យជនពិការភ្នែកស្ទាបឱ្យដឹងថា ខាងណាជាក្បាល ខាងណាជាចុង ព្រមទាំងទុកជាខាង សម្រាប់ចាប់អាហារណាដែលរអិលពិបាកចាប់ផងដែរ។ ដោយឡែក បើនៅប្រទេសជប៉ុន ស្នាមពីរឆ្នូតនេះ គឺប្រើសម្រាប់ការងាយស្រួលកាច់ ដើម្បីយកមកទ្រចង្កឹះកុំឱ្យប្រឡាក់ ងាយស្រួលក្នុងការញ៉ាំបន្ត។ ជាពិសេស ស្នាមពីរឆ្នូតនេះ ពិតជាមានប្រយោជន៍ច្រើនណាស់សម្រាប់អ្នកប្រើ សង្ឃឹមថានឹងមានអ្នកងាកមកធ្វើវាឱ្យសមនឹងប្រយោជន៍ផងដែរ៕