ស្រឡាញ់ដី ស្រឡាញ់ផ្ទះពេក គេឱ្យ ៥០ លានដុល្លារក៏មិនលក់ សុខចិត្តឱ្យគេសង់បុរីព័ទ្ធជុំវិញស្អេកស្កះ
បុរសម្នាក់ហេតុតែស្រឡាញ់ដី ស្រឡាញ់ផ្ទះពេក គេឱ្យថ្លៃប៉ុន្មានក៏មិនខ្ចីលក់ សុខចិត្តទុកឱ្យគេសង់បុរីព័ទ្ធជុំវិញស្អេកស្កះ នរណាៗឃើញហើយក៏ហួសចិត្ត។
រឿងរ៉ាវមួយនេះ បានកើតឡើងនាប្រទេសអូស្រ្តាលី ដោយដីផ្ទះមួយកន្លែងនេះ មានទំហំ ១២ រ៉ៃ មានអ្នកវិនិយោគចង់ទិញ ឱ្យតម្លៃរហូតដល់ ៥០ លានដុល្លារអូស្រា្តលីឯណោះ តែបុរសជាម្ចាស់មិនខ្ចីលក់ឡើយ។ អ្នកវិនិយោគនៅតែព្យាយាមតថ្លៃទិញដីនៅសល់មួយកន្លែងនេះជារឿយៗ ព្រោះពួកគេបានទិញដីនៅជុំវិញនោះអស់ហើយ ដើម្បីសាងសង់ជាគម្រោងបុរី តែបុរសខាងលើមិនខ្ចីអើពើនោះទេ ដោយអះអាងថា ហេតុផលដែលមិនចង់លក់នោះ គឺផ្ទះនេះជាផ្ទះរបស់ដូនតាបុព្វបុរសរបស់ខ្លួន ហើយម្យ៉ាងទៀត តម្លៃដែលគេឱ្យមកនោះ មើលទៅគឺហាក់តិចពេក បើទៅថ្ងៃអនាគតអាចនឹងឡើងថ្លៃជាងនេះឆ្ងាយណាស់។
យ៉ាងណាមិញ មហាជនបានលើកឡើងថា ផ្ទះ និង ដីនេះ ប្រហែលជាមានតម្លៃសម្រាប់គ្រួសារបុរសរូបនេះខ្លាំង ហើយវាអាចមានតម្លៃដ៏មានន័យបំផុតក្នុងជីវិតរបស់លោក លើសពីលុយ៕