ក្ដៅគគុក! ថៃ ចាប់បានឧបករណ៍បម្រើ.-ផ្លូវភេទដែលលក់តាមអនឡាញជាង ១ ពាន់មុខ
កាលពីពេលថ្មីៗនេះ ខាងអាជ្ញាធរថៃ បានចុះចាប់រឹបអូសឧបករណ៍បម្រើផ្លូវភេទរហូតជាង ១ ០០០ មុខ មានតម្លៃសរុបជិត ៣០ ម៉ឺនដុល្លារ ដែលបានដាក់លក់យ៉ាងព្រោងព្រាតតាមបណ្តាញសង្គម។
តាមព័ត៌មានបានឱ្យដឹងថា មនុស្ស ៣ នាក់ ត្រូវបានគេឃាត់ខ្លួនពាក់ព័ន្ធជាមួយនឹងករណីនេះ ដែលអ្នកទាំង ៣ បានចូលដៃគ្នារកស៊ីជាមួយនឹងឧបករណ៍ខាងលើ ដោយបានពួកគេបានទិញមកពីចិន រួចហើយយកមកចែកចាយលក់រាយ និង បោះដុំទៅអ្នកផ្សេងៗទៀតតាមបណ្តាញសង្គម។
ក្នុងនោះ អ្នកផ្សំគំនិតទាំង ៣ ត្រូវបានគេឃាត់ខ្លួននៅទីក្រុងបាំងកក ព្រមជាមួយនឹងឧបករណ៍បម្រើផ្លូវភេទចំនួន ១ ០៦៦ មុខ គិតជាតម្លៃសរុប ១ លានបាត ដែលគិតជាលុយដុល្លារប្រហែលជិត ៣ ម៉ឺនដុល្លារឯណោះ។ យ៉ាងណាមិញ ចុងក្រោយជនទាំង ៣ ក៏ត្រូវបានប៉ូលិសចាត់ការទៅតាមផ្លូវច្បាប់ និង ចោទប្រកាន់ទៅពីបទការជួយដូរ និង លាក់ទុកវត្ថុមិនគប្បីផងដែរ៕