ចាប់ផ្សឹកចៅអធិការវត្តព្រះជន្ម ៧០ វស្សា ក្រោយចាប់បានលួចណាត់ស្រីក្មេងអាយុ ២២ ឆ្នាំមកកុដិរាល់យប់
ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុកថៃ ក្រោយមានករណីអ្នកភូមិចាប់ផ្សឹកព្រះចៅអធិការវត្ត ដែលមានព្រះជន្ម ៧០ វស្សា បន្ទាប់ពីរកឃើញថាបានលួចលាក់ណាត់ស្រីក្មេងអាយុ ២២ ឆ្នាំមករួមមេត្រីនៅក្នុងកុដិជាប្រចាំ។
ហេតុការណ៍នេះបានកើតឡើងនៅវត្តទេសចរណ៍ល្បីឈ្មោះមួយស្ថិតក្នុងតំបន់ស្រុក Ko Kha ខេត្ត Lampang ប្រទេសថៃ ដោយអ្នកភូមិបានពិនិត្យកាមេរ៉ាសុវត្ថិភាព ហើយឃើញថាពិតជាដូចការសង្ស័យមែន ដោយគេបានឃើញមាននារីម្នាក់តែងចេញចូលកុដិព្រះចៅអធិការ នាពេលយប់ជាប្រចាំ។
ដល់ពេលទៅឆែកឆេរបន្ទប់របស់ចៅអធិការ គេមិនបានរកឃើញនារីរូបនោះឡើយ ប៉ុន្ដែគេបានរកឃើញខោទ្រនាប់មនុស្សស្រីជាច្រើនក្នុងកុដិ ដោយមានទាំងនៅលើគ្រែ បន្ទប់ទឹក និង តាមចំណុចផ្សេងៗក្នុងកុដិ។ ក្រោយចាប់បានព្រះចៅអធិការរូបនេះ ក៏មិនប្រកែកហើយយល់ព្រមលាលែងពីតំណែង និង សឹក។
អ្នកភូមិបានបញ្ជាក់បន្ថែមឱ្យដឹងថា៖ «ពួកយើងធ្លាប់ឮចចាមអារ៉ាមនេះយូរហើយ ថាមានស្រីចេញចូលវត្តពេលយប់ ដោយស្រីម្នាក់នោះអាយុប្រហែល ២២ ឆ្នាំ ប៉ុន្ដែពួកយើងជឿទុកចិត្តលើការគ្រប់គ្រងរបស់ចៅអធិការដែលកាន់កាប់វត្តយូរឆ្នាំ។ លុះមួយរយៈក្រោយនេះ ស្រាប់តែមានអ្នកថាបានឃើញច្បាស់ៗគឺមិនមែនជាចចាមអារ៉ាមតែវាជារឿងពិតដែលមានស្រីចូលវត្តពេលយប់ ហើយចេញបាត់ពេលព្រឹក ទើបអ្នកភូមិនាំគ្នារៀបគម្រោងតាមចាប់នារីរូបនោះដោយចង់ដឹងអត្តសញ្ញាណ តែចាប់មិនបានរកឃើញតែខោក្នុង គោលបំណងមួយទៀតគឺចង់ដឹងថា នាងចូលកុដិព្រះសង្ឃអង្គណា អាងចាប់ដេញលោកនោះចេញ តែអ្វីដែលមិននឹកស្មានគឺជាព្រះចៅអធិការដែលមានវ័យដល់ទៅ ៧០ វស្សាទៅហើយ»៕