ផ្អើលនៅឥណ្ឌា! ប្រទះឃើញពស់វែកដ៏កម្រមួយ មានពណ៌សស្គុស ស្អាតដូចរូបគំនូរ
កាលពីពេលថ្មីៗកន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយនៅប្រទេសឥណ្ឌា ក្រោយសត្វពស់វែកភឿកដ៏កម្រមួយក្បាល ត្រូវបានប្រទះឃើញចូលក្នុងផ្ទះរបស់អ្នកស្រុក។
តាមរយៈការបង្ហោះលើហ្វេសប៊ុករបស់ Wildlife & Nature Conservation Trust (WNCT) បានបញ្ជាក់ថា អំឡុងពរលមានភ្លៀងធ្លាក់ខ្លាំងនៅឥណ្ឌា ស្រាប់តែសត្វពស់វែកភឿកដ៏កម្រមួយក្បាល បានវារចូលទៅសំងំក្នុងផ្ទះរបស់អ្នកស្រុក។ ដោយការភ្ញាក់ផ្អើល និង ភ័យខ្លាចផង ខាងពលរដ្ឋក្នុងតំបន់ក៏បានទាក់ទងទៅខាងអង្គការ WNCT ឱ្យចុះមកជួយអន្តរាគមន៍។
ពស់វែកមួយក្បាលនោះ ត្រូវបានក្រុមអ្នកជំនាញចាប់ចេញពីផ្ទះពលរដ្ឋ និង ព្រលែងចូលព្រៃវិញបានដោយសុវត្ថិភាព៕