ទប់ទឹកភ្នែកមិនជាប់! បើសិនជានាងនៅរស់ ពេលនេះនាងអាយុ ២៨ ឆ្នាំ ហើយនាងនឹងក្លាយជាកូនក្រមុំរបស់ខ្ញុំមិនខាន
ថ្មីៗនេះ រឿងរ៉ាវរំជួលចិត្តមួយបានផ្ទុះឡើងពេញបណ្ដាញសង្គមហ្វេសប៊ុកវៀតណាម ក្រោយមានករណីក្រុមមិត្តភក្ដិជិតស្និទ្ធមកជួបជុំគ្នា អបអរថ្ងៃខួបកំណើតមិត្តសម្លាញ់ដែលចាកចេញទៅទាំងវ័យក្មេង ព្រោះតែជួបគ្រោះថ្នាក់។
តាមការចែករំលែករបស់គូស្នេហ៍បានរៀបរាប់ថា៖ «បើសិនជានាងនៅរស់ពេលនេះ នាងមានអាយុ ២៨ ឆ្នាំហើយ ហើយនាងមុខជានារីស្រស់ស្អាតណាស់សម្រាប់ខ្ញុំ ហើយនឹងជាកូនក្រមុំរបស់ខ្ញុំមិនខាន។ តែយ៉ាងណានាងទៅបានសុខហើយ ដោយនាងអាចកំពុងមើលយើងពីឋានសួគ៌មក»។
«ហើយថ្ងៃនេះ ត្រូវជាថ្ងៃខួបកំណើតនាង ខ្ញុំបានហៅមិត្តភក្ដិជិតស្និទ្ធរបស់នាងមកជួបជុំគ្នាដើម្បីចូលរួមអបអរឆ្លងថ្ងៃខួបកំណើត ដោយបានទិញតែគុជ និងម្ហូបដែលនាងចូលចិត្តមកផងដែរ។ ពួកយើងបានសន្យាគ្នាហើយថាថ្ងៃនេះត្រូវតែរីករាយ មិនមានអ្នកណាកើតទុក្ខ ឬយំទេ ហើយពួកយើងពិតជានឹកនាងជាខ្លាំង»៕