សង្សារប្រាប់ថា ពេលចូលស្ដីនាំចាស់ទុំមកត្រឹម ១០ នាក់ទេ តែពេលដល់ថ្ងៃខាងប្រុសរំភើបពេក នាំបងប្អូនមក ១០ ឡាន ផ្អើលពេញភូមិ
ជឿជាក់ថាសុភាពនារីភាគច្រើន គឺរង់ចាំថ្ងៃដែលគូស្នេហ៍នាំចាស់ទុំចូលស្ដី ដែលជាថ្ងៃពោរពេញទៅដោយអារម្មណ៍ភ័យ រំភើប និងសប្បាយរីករាយ។ យ៉ាងណាមិញ ថ្ងៃពិធីចូលស្ដីមួយនៅប្រទេសថៃ បែរជាខាងគ្រួសារកូនស្រីបែរជាភ័យបុកពោះ ក្រោយខាងប្រុសប្រាប់ថា នាំចាស់ទុំចូលសួរមកគ្នាមិនដល់ ១០ នាក់ តែមានអីមកឡើង ១០ ឡានផ្អើលអស់អ្នកភូមិ។
រឿងរ៉ាវមួយនេះ ផ្ទុះល្បីឡើងពេញ Tiktok បន្ទាប់ពីម្ចាស់គណនីឈ្មោះថា @beekmwprk បានបង្ហោះវីដេអូ ដោយភ្ជាប់ជាមួយសារសរសេរសារថា៖ «សង្សារប្រាប់ថាចាំនាំចាស់ទុំមកចូលស្ដី ដោយគាត់មានញាតិមិនច្រើនទេ មិនដល់ ១០ នាក់ឡើយ តែនេះធាតុពិត។ វីដេអូតាមកាមេរ៉ាសុវត្ថិភាព»។
ក្រោយវីដេអូនេះផ្ទុះឡើង មហាជនជាច្រើនក៏បានចែករំលែកពីគណនីមួយទៅគណនីមួយទៀត ដោយខ្លះបានបញ្ចេញមតិលើកឡើងថា៖ «ប៉ិនលេងសើចណាស់ មិនដឹងអនាគតកូនក្រមុំភ័យទេ បើមកគ្នាច្រើនយ៉ាងនេះ មិនលើកកូនឱ្យសង្ស័យផ្អើលផ្ទះមិនខាន ហាសហា…», «ប្រាប់លួងចិត្តមិនដល់ ១០ នាក់ តែឡើង ១០ ឡាន បើខ្ញុំជាកូនស្រីក៏ភ័យ ហើយខ្មាសដែរ បើលេងចឹងៗអី តែអារម្មណ៍រំភើបវាកាន់តែខ្លាំងជាមុនទៀត» ជាដើម៕