ស្រណោះណាស់! យាយគេ យាយយើង ជរាដើរមិនរួច ភ្នែកមើលមិនឃើញ ពិសាបាយជាមួយខ្ចៅតូចៗ
នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ នេះ មានវីដេអូខ្លីមួយផ្ទុះការចែករំលែកយ៉ាងច្រើនព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនៅក្នុងវីដេអូននោះ មហាជនមានការចាប់អារម្មណ៍ និង មានក្ដីអាណិតអាសូរយ៉ាងខ្លាំង ចំពោះលោកយាយជរាមួយរូបនៅផ្ទះធ្លុះធ្លាយម្នាក់ឯង ភ្នែកមើលមិនឃើញ ហើយកំពុងពិសាបាយជាមួយនឹងខ្ចៅតូចៗ គួរឱ្យស្រណោះជាពន់ពេក។
វីដេអូដែលថតបាននោះ ត្រូវបានបង្ហោះឡើងវិញដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា Vorn Vai ហើយនៅក្នុងវីដេអូនោះ បុរសម្នាក់បានសួរនាំទៅកាន់លោកយាយនូវសំណួរមួយចំនួន តែលោកយាយបានត្រឹមឆ្លើយល្វើយៗមិនសូវច្បាស់ មើលហើយសឹងតែទប់ទឹកភ្នែកមិនជាប់។ យ៉ាងណាមិញ បើតាមប្រភពគណនីមួយបានទម្លាយឱ្យដឹងថា លោកយាយ រស់នៅភូមិ ឃ្លាំងខាងលិច ឃុំលេីដែក ស្រុកកោះធំ ខេត្ដកណ្ដាល៕