អាណិតខ្លោចចិត្ត! ស្រេន វុធថា បង្ហាញស្ថានភាពទារកម្នាក់ កើតមកមានជំងឺសួតជាប់ខ្លួន ចំគ្រួសារក៏ខ្វះខាតគ្មានលទ្ធភាព
ពាក្យថា «ក្រោមមេឃតែមួយ តែវាសនាខុសគ្នា» តែងតែឃើញគេប្រើនៅពេលមានទិដ្ឋភាពគួរឱ្យអាណិត ដូចជាពេលឃើញស្ថានភាពរបស់កុមារតូចៗ ដែលកើតក្នុងគ្រួសារក្រីក្រលំបាក ត្រូវប្រឹងប្រែងតស៊ូរកអាហារដើម្បីចម្អែតក្រពះដោយខ្លួនឯង ឬ ត្រូវដើរលក់ដូរកម្រងផ្កាតាមផ្លូវ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារជាដើម។
ងាកមកទារកតូចគួរឱ្យអាណិតនេះវិញ គ្រាន់តែបានឃើញពន្លឺព្រះអាទិត្យមិនបានប៉ុន្មានផង ក៏មានស្ពាយជំងឺសួតជាប់ខ្លួន ហើយកើតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត គ្មានលទ្ធភាពទិញទឹកដោះគោ និង សម្ភារផ្សេងៗឡើយ។
រឿងរ៉ាវដ៏គួរឱ្យអាណិតរបស់ទារកតូចរូបនេះ ត្រូវបានតារាសម្ដែង ស្រេន វុធថា យកមកបង្ហោះនៅលើគណនីហ្វេសប៊ុក ជាមួយនឹងការរៀបរាប់ស្វែងរកជំនួយឱ្យទារកតូចថា ៖ «សូមបងប្អូនជួយដល់ក្មួយផង ពេលនេះគាត់កំពង់ខ្វះខាតនៅ ទឹកដោះគោ និង ខោទឹកនោមខ្លាំងណាស់ ហើយមានជំងឺសួតទៀត សូមបងប្អូនជួយដល់គ្រួសារគាត់ផង ABA 001107217 SREN VUTHA, អេស៊ីលីដា 0319999921»៕