ក្តៅគគុក! វៀតណាមហាមឃាត់ស៊ីរ៉ូប៍ក្អក ១៤ ប្រភេទ ផ្ទុកសារធាតុ Diethylene អាចធ្វើឱ្យខូចក្រលៀនក្មេង
នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ រាជរដ្ឋភិបាលវៀតណាម បានសម្រេចធ្វើការហាមឃាត់ស៊ីរ៉ូប៍ក្អកចំនួន ១៤ ប្រភេទ ក្រោយរកឃើញថាអាចប៉ះពាល់ដល់ក្រលៀនកូនក្មេង ហើយមានករណីធ្ងន់ធ្ងរធ្វើឱ្យស្លាប់នៅប្រទេសមួយចំនួន។
ផ្អែកតាមការព្រមានពាក់ព័ន្ធពីអង្គការប៉ូលិសឧក្រិដ្ឋកម្មអន្ដរជាតិ Interpol បានឱ្យដឹងថា ស៊ីរ៉ូប៍ក្អកទាំងនេះ ភាគច្រើនផលិតនៅប្រទេសឥណ្ឌា និង ឥណ្ឌូនេស៊ី ដោយមានផ្ទុកសារធាតុ Diethylene ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។
ហេតុនេះវៀតណាមសម្រេចធ្វើការផ្អាកនាំចូល ឬ បំផ្លាញចោល និង ហាមឃាត់ចំពោះស៊ីរ៉ូប៍ក្អកចំនួន ១៤ ប្រភេទ ដែលមានដូចជា ៖
១. Promethazine Oral Solution
២. Kofexmalin Baby Cough Syrup
៣. Makoff Baby Cough Syrup
៤. Magrip N Cold Syrup
៥. Temorex Syrup
៦. Flurin DMP Syrup
៧. Unibebi Cough Syrup
៨. Unibebi Demam Paracetamol Drops
៩. Unibebi Demam Paracetamol Syrup
១០. Paracetamol Drops by PT AFI FARMA
១១. Paracetamol Syrup (mint) by PT AFI FARMA
១២. Vipcol Syrup by PT AFI FARMA
១៣. Ambronol Syrup
១៤. DOK-1 MAX Syrup៕