រំភើបចិត្តណាស់! Youtuber ចិត្តធម៌ Mr Beast ជួយជនពិការ ២០០០ នាក់នៅកម្ពុជា ឱ្យអាចដើរបានឡើងវិញ
ជារឿងដ៏គួរឱ្យស្ញប់ស្ញែង និង អរគុណខ្លាំងបំផុតចំពោះទឹកចិត្តរបស់ស្ដេច Youtuber ដ៏ល្បី Mr Beast ដែលរូបលោកបានធ្វើការជួយសង្គ្រោះដល់ជនពិការក្នុងប្រទេសកម្ពុជា ឱ្យពួកគេអាចដើរបានឡើងវិញ។
ថ្មីៗនេះ វីដេអូមួយដែលបានបង្ហោះលើ channel របស់ Mr Beast មួយដែលមានឈ្មោះថា Beast Philanthropy បានបង្ហាញឱ្យឃើញពីទិដ្ឋភាពដ៏គួរឱ្យសង្វេគនៃជនពិការក្នុងប្រទេសកម្ពុជា ដែលជួបប្រទះបញ្ហាខ្វះខាតថវិការ មិនអាចទទួលបានការសិក្សារៀនសូត្រ និង មិនអាចទៅបំពេញការងារអ្វីបាន។ ក្នុងវីដេអូនោះដែរ ក៏បានបង្ហាញឱ្យឃើញពីមណ្ឌលសុខភាព ដែលជួយដល់ជនមានពិការភាព កំពុងតែប្រឈមនឹងការបិទទ្វារផងដែរ។
ដោយឃើញពីទុក្ខលំបាករបស់ជនមានពិការភាពក្នុងប្រទេសកម្ពុជា ស្តេច Youtuber Mr Beast ក៏បានប្រកាសជួយធ្វើជើងរណបជូនដល់ជនពិការចំនួន ២០០០ នាក់ ដែលទឹកចិត្តមួយនេះ បានធ្វើឱ្យប្រជាជនក្នុងប្រទេសកម្ពុជា មានការស្ញប់ស្ញែង និង អរគុណដល់រូបលោកជាខ្លាំង៕